ឱសថ​ និងផលិតផលក្លែងក្លាយជាង១៣០តោន ត្រូវបានកម្ទេច

  • 2020-06-04 08:57:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឱសថ​ និងផលិតផលក្លែងក្លាយ អន់គុណភាព ខុសច្បាប់ ជាង១៣០តោន ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ត្រូវបានយកមកកម្ទេចចោលនៅទីលានសំរាម សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០២០ នេះ។

សកម្មភាពកម្ទេចឱសថ​ និងផលិតផលក្លែងក្លាយ អន់គុណភាព ខុសច្បាប់ ជាង១៣០តោនព្រឹកមិញ
ប្រធានគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ លោក មៀច សុផាន់ណា បានលើកឡើងថា ផលិតផលក្លែងក្លាយ អន់គុណភាព ខុសច្បាប់ ជាង១៣០តោននេះរួមមាន ឱសថ​ ផលិតផលបំប៉ន ភេសជ្ជ: គ្រឿងសំអាង ថ្នាំជំនួយផ្លូវភេទ។ ផលិតផលក្លែងក្លាយជាង១៣០តោននេះគឺជាការរឹបអូសរបស់សមត្ថកិច្ចចម្រុះដែលដឹកនាំគណ:កម្មាការក្នុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយក្នុងនោះ ឱសថ​ហួសសុពលភាព ចំនួន២២៥ មុខស្មើនឹង៦តោន ឱសថ​បុរាណចិន អាហារបំប៉ន គ្រឿងសំអាងក្លែងក្លាយ(ទឹកអប់ ជែលលាងដៃ) ផលិតផលក្លែងក្លាយទូទៅ គ្រឿងឧបភោគបរិភោគខូចគុណភាព ហួសសុពលភាព(ប្រេងឆា ទឹកដោះគោ ទឹកក្រូច ទឹកសារ៉ូ ទឹកត្រី ទឹកសាអ៉ីវ) និងអាហារបំប៉នសុខភាព និងផ្លូវភេទ។
សកម្មភាពកម្ទេចឱសថ​ និងផលិតផលក្លែងក្លាយ អន់គុណភាព ខុសច្បាប់ ជាង១៣០តោនព្រឹកមិញ

លោក មៀច សុផាន់ណា បន្តថា ក្រៅពីផលិតផលខាងលើនេះ គណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក៏បានចាប់រឹបអូសបាននូវផលិតផលក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ១៩ ក្នុងនោះ មានជែល និងអាកុលលាងដៃ ម៉ាសឧបករណ៍ធ្វើតេស្តពិនិត្យរកមេរោគកូវីដ១៩ មានចន្លោះពី ១០ ទៅ១៦ករណីផងដែរ៕

ខាងក្រោមនេះរូបផលិតផល និងសកម្មភាពកម្ទេចឱសថ​ និងផលិតផលក្លែងក្លាយ អន់គុណភាព ខុសច្បាប់ ជាង១៣០តោនព្រឹកមិញ៖

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;