Chelsea នឹង​ទិញ​យកTimor Werner ​ក្នុង​តម្លៃ​ផ្ដាច់​កុងត្រា​ជាង​ ៥៤​លាន​ផោន

  • 2020-06-05 04:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប Chelsea ​ត្រូវ​បាន​សារព័ត៌មាន BBC និង Sky Sportរបាយការណ៍​ថា​ ​បាន​ចរចា​ព្រមព្រៀង​គ្នា​រួចរាល់​ហើយ​ជាមួយ​នឹង​ក្លឹប RB Leipzig ​ដើម្បី​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ Timor Werner ​ដែល​កំពុង​ឡើង​ជើង​ឲ្យ​ទៅ​ប្រកប​អាជីព​នៅ​ទឹក​ដី Stamford Bridge ​នៅ​ឯ​អង់គ្លេស​វិញ​ម្ដង​។

Timor Werner
​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​ស៊ុត​បាន ២៥ គ្រាប់​នៅ Bundesliga ​​រដូវកាល​នេះ​ត្រូវ​បាន​ក្លឹប​បច្ចុប្បន្ន ​( Leipzig ​) ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​ជាង ៥៤​លាន​ផោន​ (ប្រមាណ​ជា ៦៨ លាន​ដុល្លារ​អាមេរិក)។ ចំណែក​ឯ​ប្រាក់​ពលកម្ម​ (គិត​ជាសប្តាហ៍) ​រូប​គេ​នឹង​ទទួល​បាន​ប្រមាណ​ជា ២០ ម៉ឺន​ផោន ​(ជាង ២៥ ម៉ឺន​ដុល្លារ) ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Olivier Giroud ទើប​នឹង​បាន​បន្ត​កុងត្រា​នៅ​ជាមួយ Chelsea ​មួយ​ឆ្នាំ​ទៀត​ដោយ​សារ​កូវីដ១៩។ ជាមួយ​គ្នា​នោះ​ដែរ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ក្លឹប​ក៏​ព្រមព្រៀង​ជាមួយ​ Ajax ក្លឹប​នៅ​ហូឡង់ ​យក​បាន​ខ្សែ​ប្រយុទ្ធ​ស្លាប​ Hakim Ziyech តម្លៃទិញផ្តាច់កុងត្រា ក្នុងការផ្ទេរគឺ ៨៣ លានអឺរ៉ូ (ប្រមាណជា ៤៥ លានដុល្លារ) ហើយ​រូប​គេ​នឹង​ផ្លាស់ចេញពេលចប់រដូវកាលខាងមុខនេះ។

រូបគេនឹងក្លាយជា កីឡាករដំបូងគេដែល តោខៀវ ទិញចូល ក្រោយពេលដែលក្លឹបត្រូវ FIFA ពិន័យមិនឲ្យដោះដូរកីឡាករ ២ រដូវកាលមកហើយ។ ចំណែក Werner នឹង​ក្លាយ​ជា​កីឡាករ​ទី​២ ដែល Chelsea ចុះ​កុងត្រាបន្ទាប់ពី Ziyech។

Hakim Ziyech ពេលលេងទល់ Chelsea នៅ UCL /រូបថត៖ GettyImage

ដូច​នេះ​តំបន់​ប្រយុទ្ធ​របស់ Chelsea ​កាន់​តែ​ប្រសើរ​ជាង​មុន​ដើម្បី​ជួយខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Tammy Abraham ​ក្នុង​ការ​ប្រជែង​ Top 4ពាន​លីគ​និង​ពាន​អឺរ៉ុប​ផង​ដែរ​។

អត្ថបទទាក់ទង៖

ប្រភព៖ BBC | Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;