វីដេអូ​​រំលឹក​ ​ជើងខ្លាំង​ខាង​ស៊ុត​ពី​ន័រវែស​ ​ទាត់​ចូល ៩ គ្រាប់​ក្នុង​១ប្រកួត​នៅ U20 World Cup

  • 2020-06-08 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Erling Haaland អាច​ស៊ុត​បញ្ចូល​ទី ៩ គ្រាប់​ម្នាក់​ឯង​ក្នុង​មួយ​ប្រកួត​ ​ជួយ​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​ន័រវែស ​ឈ្នះ ១២-០ ពេល​ប៉ះ​នឹង​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ ហុងឌុយរ៉ាស នៅ​ពាន​យុវជន​ពិភពលោក​អាយុ​ក្រោម ២០ ឆ្នាំ (U20 World Cup) ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ប៉ូឡូញ​ កាល​ពី​ឆ្នាំ ២០១៩ ។

Haaland ឈ្នះ​ស្បែក​ជើង​មាស (ជាTop scorer)ប្រចាំ​ព្រឹត្តិការណ៍​ FIFA U20 World Cup
​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិន័រវែស​ ​បង្កើត​​កំណត់ត្រា​ថ្មី​នៅ​ពាន​កម្រិត​យុវជន​ ពោល​គឺ​ បាន​ជាប់​ជា​ប្រទេស​រក​បាន​ជ័យ​ជម្នះ​ជាមួយ​នឹង​គ្រាប់ស៊ុត​ចូល​គូ​ប្រកួត​ច្រើន​បំផុត​ (ត្រឹម ៩០ នាទី​) ខណៈ​ដែល កំណត់ត្រា​ចាស់​ឆ្នាំ ១៩៩៧ ​កាន់​កាប់​ដោយ Adailton (​ប្រេស៊ីល) ​កាលណោះ Adailton ស៊ុត​ម្នាក់​ឯង ៦ ​គ្រាប់​​ជួយ​ឲ្យ​ប្រេស៊ីល​ឈ្នះ​ ១០-៣ កូរ៉េ​ខាងត្បូង។

​ពាន​រង្វាន់​នេះ​ ន័រវែស ចាប់​ឆ្នោត​នៅ​ពូល C ជាមួយ​ អ៊ុយ​រ៉ុយ​ហ្គាយ, នូវែលហ្សេឡង់ និង​ហុងឌុយរ៉ាស ។​​ ក្រោយ​ការ​ប្រកួត​វិល​ជុំ​វគ្គ​សន្សំ​ពិន្ទុ ន័រវែស ​នៅ​លេខ៣​មាន​តែ៣ពិន្ទុ ធ្លាក់​ត្រឹម​ក្នុង​ពូល មិន​អាច​ឡើង​វគ្គ​បន្ត​បាន​នោះ​ទេ ។​

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ទស្សនា​វីដេអូ​ហាយឡាយ​(ចុច Watch on YouTube)៖

ពូល C

ប្រភព៖ FIFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;