អភិបាល​រាជធានីភ្នំពេញ រកឃើញ​ថាខណ្ឌមួយ​មានជំនន់​ទឹកភ្លៀង ដោយសារ​សំរាម​នៅស្ទះមាត់លូ

  • 2020-06-08 09:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ពេលមានភ្លៀងធ្លាក់​ថ្មីៗនេះ លោក​សង្កេតឃើញថា ​នៅខណ្ឌពោធិ៍សែនជ័យ​មាន​ជំនន់ទឹកភ្លៀង ដោយសារសំរាម​ហូរមកកកស្ទះនៅមាត់លូ។ នេះបើតាម​ការចុះផ្សាយរបស់វិបសាយក្រសួងព័ត៌មានដែលដកស្រង់​សម្តីលោក ឃួង ស្រេង ក្នុងកិច្ចប្រជុំ​ស្តីពីតំបន់​រងការជន់លិច​ដោយជំនន់​ទឹកភ្លៀង​នៅតំបន់មួយចំនួន នាព្រឹកថ្ងៃទី៨ មិថុនា ២០២០។

រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ
ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល​រាជធានីបាន​ជំរុញ​ឱ្យ​អាជ្ញាធរខណ្ឌ និង​សង្កាត់​ទាំងអស់​ត្រូវរៀបចំផែនការ​ប្រមូល​សំរាម ស្តារ​ប្រឡាយ លូ ស្ថិតក្នុង​ដែន​សមត្ថកិច្ចរបស់​ខ្លួន​ គ្រប់គ្រង​ឱ្យបានល្អ បញ្ចៀស​ការលិចលង់ និង​កកស្ទះ​សំរាម នៅ​រដូវវស្សានេះ ហើយ​បើខ្លួន​គ្មាន​សមត្ថភាព ត្រូវ​រាយការណ៍​មកសាលារាជធានី​ភ្នំពេញ។

លោក​ ឃួង ស្រេង បន្តថា បញ្ហា​ការស្តារប្រឡាយ​ លូ ធំៗ ជាដែន​សមត្ថកិច្ច​របស់​សាលារាជធានី​ភ្នំពេញ ជាអ្នក​គ្រប់គ្រង​ ដោយឡែក​បញ្ហា​លូ ប្រឡាយតូចៗ​ជាដែន​សមត្ថកិច្ច​របស់​អាជ្ញាធរខណ្ឌ និង​សង្កាត់​ជាអ្នកគ្រប់គ្រង។ «យើងមានលូ​ប្រឡាយ​គ្រប់គ្រាន់​ហើយ ហេតុអីនៅពេលភ្លៀង​ម្តងៗ នៅតែលិចលង់​ដដែល»៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទថ្មី
;