យន្តហោះចម្បាំងចិន ឆ្មក់ចូល​ដែនអាកាស​តៃវ៉ាន់

  • 2020-06-09 08:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារជាតិតៃវ៉ាន់ បាន​ចោទប្រកាន់​ថា យន្តហោះចម្បាំងចិន Su-30 បាន​ឆ្មក់ចូលដែនអាកាស​ខ្លួន នៅថ្ងៃ​ទី៩ ខែមិថុនា ឆ្នាំ​២០២០។ សកម្មភាពនេះ ធ្វើឡើង​ក្រោយពេលតៃវ៉ាន់ប្រកាស​ថានឹងធ្វើសមយុទ្ធបាញ់​គ្រាប់ពិត​មួយ នៅខែក្រោយ។

រូបតំណាង
ក្រសួង​បន្តថា ខ្លួនបាន​ចេញ​ការព្រមាន និង​ឆ្លើយតប​យ៉ាងសកម្មដើម្បីបង្ខំ​ឱ្យយន្តហោះចម្បាំងចិន ចាកចេញតាមច្រកប៉ែកនិរតី​នៃកោះ​តៃវ៉ាន់។

គួរ​រំលឹក​ថា កាលពីខែកុម្ភៈ​កន្លងទៅ យន្តហោះយោធាចិនមួយគ្រឿង ក៏បាន​ឆ្លងកាត់​ដែនអាកាស​នៃខ្សែបន្ទាត់​ព្រំដែន​នៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។ ពេលនោះ លោកស្រី Tsai Ing-wen បាន​ហៅថាជា​កាយ​វិការគ្មានន័យ និងមិនចាំបាច់៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;