រដ្ឋមន្រ្តីសាធារណការ បញ្ជាក់​ពី​គម្រោងសង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នៅខេត្តក្រចេះ

  • 2020-06-10 02:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន បាន​បញ្ជាក់​ថា ការសិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ​ក្នុងខេត្តក្រចេះ ទៅខេត្តកំពង់ធំ ត្រូវបានបញ្ចប់រួចរាល់ហើយ និង​ត្រៀមស្នើសុំកម្ចីសាងសង់ពីប្រទេសចិន។ លោកថ្លែង​ដូច្នេះ ក្នុងពេល​ចុះត្រួតពិនិត្យ​ផ្លូវជាតិលេខ៧ (ក្រចេះ-ត្បូងឃ្មុំ) នាព្រឹកថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ​២០២០។

ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង
លោកបាន​លើកឡើង​យ៉ាងដូច្នេះថា៖ «**ការ​សិក្សានេះ​បានចប់សព្វគ្រប់អស់ហើយ។ សៀវភៅឯកសារនេះ មានទាំងអស់ ត្រៀម​តែក្រសួង​សាធារណការ និងដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សា​គ្នា ចរចាតម្លៃជាមួយ​ក្រុមហ៊ុនសាងសង់ មានការឯកភាព​ពីសម្តេចហើយ ទើបក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើលិខិតស្នើទៅចិន ដើម្បីសុំប្រាក់កម្ចី**»។

គួរ​រំលឹកថា ក្នុងពិធីសម្ពោធសាកលវិទ្យាល័យ​ក្រចេះ នៅក្នុងខេត្តក្រចេះ កាលពីខែមេសា ឆ្នាំ​២០១៨ សម្តេច ហ៊ុន សែន បាន​ប្រកាស​សាងសង់ស្ពាន​ឆ្លងកាត់ទន្លេមេគង្គ​ក្នុងខេត្តនេះ ដើម្បី​បង្កើត​ការងាយស្រួល​ដល់​ទំនាក់ទំនង​រវាង​អ្នកនៅខេត្តក្រចេះ ជាមួយ​អ្នកខេត្តកំពង់ធំ និងសៀមរាប។ សម្តេច​អះអាង​ថា ប្រសិន​បើ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ​ពីខេត្ត​ក្រចេះ ទៅកាន់​ខេត្ត​កំពង់ធំ គឺ​មាន​ចម្ងាយ​តែ ១២៩គីឡូម៉ែត្រ​តែ​ប៉ុណ្ណោះ៕

អត្ថបទថ្មី
;