កម្ពុជា ជាជម្រកសត្វត្រយ៉ងយក្ស និងត្រយ៉ងចង្កំកស ដ៏ធំតែមួយគត់នៅលើពិភពលោក

  • 2020-06-11 06:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានកម្ពុជា គឺជា​ទី​ជម្រក​ដ៏​ធំ​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​សម្រាប់​សត្វ​ត្រយ៉ង​យក្ស និង​សត្វ ត្រយ៉ង​ចង្កំ​កស​ដែល​ជាប្រភេទសត្វ​ដែល​រង​គ្រោះ​បំផុតជិតផុតពូជនៅលើពិភពលោក។ កម្ពុជាមានមោទន​ភាព​ដែលមានសត្វកម្រនេះ ហើយ​ចាំ​បាច់ យើង​ទាំង​អស់​គ្នា​ត្រូវ​រួម​គ្នា​ការពារ​និង​អភិរក្ស​សត្វ​ដ៏​កម្រ​ប្រភេទ​នេះឱ្យបាន​គង់​វង្ស​ស្ថិត​ស្ថេរ​សម្រាប់​មនុស្សរាប់ជំនាន់ទៅ​មុខទៀត​ដើម្បី​ផល​ប្រយោជន៍​នៃ​ជីវៈ​ចម្រុះពិភពលោកទាំងមូល។ ការថ្លែងនេះ ក្នុង​ពិធី​ចុះ​ពិនិត្យលើការអនុវត្តគម្រោងការពារនិងអភិរក្សសត្វព្រៃ របស់​អង្គការ​សមា​គម​សត្វព្រៃប្រចាំកម្ពុជា (WCS) កាលពីថ្ងៃទី៩ និងទី១០ ខែមិថុនា ឆ្នាំ ២០២០ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃឆែបក្នុងទឹកដីខេត្តព្រះវិហារ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា យោងតាមការជំរឿនសត្វត្រយងរបស់​អង្គការ​ដៃគូនានារបស់ក្រសួងបរិស្ថាន ត្រយងយក្សដែលជាសត្វរងគ្រោះបំផុតនៅលើពិភពលោកមានចំនួនប្រមាណ ៣០០ ក្បាលស្មើនឹង ៩៩% នៃសត្វត្រយងយក្សរបស់ពិភពលោកក្នុងនោះសត្វត្រយងយក្សពេញវ័យមានក្រោម ២០០ ក្បាល។ ចំណែកសត្វត្រយងចង្កំកសមានចំនួនជិត ៦០០ក្បាល ស្មើនឹងប្រមាណ ៩៥% នៃសត្វត្រយងចង្កំកសនៅលើពិភពលោក។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅឆ្នាំ ២០០៥ សត្វ​ត្រយង​យក្ស​ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជ​ក្រឹត្យ​ជាសត្វស្លាបនិមិត្តសញ្ញា​ជាតិ​របស់ប្រទេសកម្ពុជា។ សត្វ​ត្រយង​យក្ស​ជា​សត្វ​រង​គ្រោះ​បំផុត​ជិត​ផុតពូជ ហើយសត្វនេះ​ត្រូវ​បានការពារដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ហេតុ​ដូ​ច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ការពារ​និង​អភិរក្ស​សត្វ​ត្រយងយក្ស និងស្វតត្រយងចង្កំកសនេះដោយប្រុងប្រយ័ត្នបំផុត។

លោក នេត្រ ភក្ត្រា ក៏បាន​ឱ្យដឹងទៀតថា ក្រសួងបរិស្ថានបានសហការជាមួយអង្គការជាច្រើន​ក្នុង​នោះអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារនិង អភិរក្ស​សត្វត្រយងយក្សនិងសត្វត្រយងចង្កំកសនេះតាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយងដែល​មិន​ត្រឹម​តែធានាដល់ការផលិត ស្រូវសម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ក្នុងគ្រួសាររបស់ប្រជាពលរដ្ឋទេ ប៉ុន្តែ​ធានា​បាន​និរន្តរភាពសម្រាប់ការប្រើប្រាសខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីគាំទ្រការអភិរក្ស ការពារសត្វព្រៃ ព្រៃឈើ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទថ្មី
;