គ្រាន់តែសម្លាប់ឪម៉ាល់ ចិន​លេងសុទ្ធ​កាំភ្លើង​ព្រួសភ្លើង ដែល​ប្រើកាល​ពី​សង្គ្រាម​លោក (វីដេអូ)

  • 2020-06-12 01:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាំភ្លើង​ព្រួស​ភ្លើង (Flamethrower) ត្រូវ​បាន​ក្រុម​កងទ័ព​រំដោះ​ប្រជាជន​ចិន​ ប្រើប្រាស់​សម្រាប់​កម្ទេច​ហ្វូង​ឪម៉ាល់​​យក្ស​ដ៏​កាច​សាហាវ​ម៉្យាង។ វា​ជា​អាវុធ​​ដ៏​​គួរ​ឲ្យ​ខ្លាច​មួយ​ប្រភេទ​ ដែល​​ត្រូវ​គេ​ប្រើ​​​ប្រាស់​កាល​ពី​សម័យ​សង្គ្រាម​លោក​លើក​ទី​១ (១៩១៤- ១៩១៨)។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បញ្ជាក់​ថា ទោះ​ប្រទេស​ដទៃ​គេ​លែង​ប្រើ​កាំភ្លើង flamethrower ក៏​ដោយ ក៏​ចិន​នៅ​តែ​ទាញ​ប្រយោជន៍​ពី​អាវុធ​​នេះ​បាន​ដដែល។ ជា​ឧទាហរណ៍​ជាក់ស្ដែង​គឺ​ការ​យក​​កាំភ្លើង flamethrower ​មក​បាញ់​សម្លាប់​​​ឪម៉ាល់​​យក្ស និង​​កម្ទេច​សម្បុក​វា​ចោល​​ជា​ដើម។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ដែល​កងទ័ព​រំដោះ​ប្រជាជន​ចិន​ប្រើ​កាំភ្លើង flamethrower កម្ទេច​​សម្បុក​​ឪម៉ាល់​ប្រវែង​ជាង​១​ម៉ែត្រ​កន្លះ ស្ថិត​នៅ​លើ​ដើម​ឈើ​១​ដើម​កម្ពស់​៣០​ម៉ែត្រ​ពី​ដី៖

សូម​បញ្ជាក់​ថា នៅ​ទូទាំង​អាស៊ី​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រមាណ​ជា ៥០​នាក់​បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ ព្រោះ​ត្រូវ​ឪម៉ាល់​​យក្ស​ទិច។ ឪម៉ាល់​​ប្រភេទ​នេះ​មាន​​ប្រវែង​​ធំ​ជាង ៥​សង់ទីម៉ែត្រ​ និង​អាច​ហោះ​ក្នុង​ល្បឿន​ច្រើន​ជាង ៣២​គីឡូ​ម៉ែត្រ​ក្នុង​១​ម៉ោង។ វា​មាន​ក្រឡា​ឆ្នូត​ពណ៌​ទឹក​ក្រូច​លាយ​ខ្មៅ ដែល​មើល​ទៅ​ដូច​ជា​សត្វ​ខ្លា និង​ស្លាប​មើល​ទៅ​ដូច​កន្ទុំរុយ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;