អាល្លឺម៉ង់ ផ្តល់​ជំនួយ​ឥតសំណង​​ជាង ១៤លានដុល្លារ គាំទ្រគម្រោង ៤ នៅកម្ពុជា

  • 2020-06-12 03:34:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាល្លឺម៉ង់ បាន​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​សរុប​ចំនួន ១៣,៥លានអឺរ៉ូ (១៤,៦លានដុល្លារ) ដើម្បី​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៤ ក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជាអនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំកម្ពុជា កាលពីថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០។

គម្រោង​ទាំង៤រួមមាន៖

១. ការ​កំណត់​អត្ត​សញ្ញាណកម្ម​គ្រួសារ​ក្រីក្រ

២. ការ​គាំពារ​សុខភាព​សង្គម

៣. ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន

៤. មូលនិធិ​សម្រាប់​ការសិក្សា​ និង​អ្នក​ឯកទេស៕

សូមអាន​បន្ថែមខាងក្រោម៖

អត្ថបទថ្មី
;