លោក ពូទីន ថាអាមេរិកដោះស្រាយបញ្ហាកូវីដ អត់បាន​លទ្ធផលល្អ​ដូចរុស្ស៊ីឡើយ

  • 2020-06-15 03:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​កិច្ចសម្ភាសន៍មួយ​តាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២០​ ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ថ្លែង​ថា ប្រទេស​លោក​បាន​នឹង​កំពុងងើបចេញ​ពីវិបត្តិ​ជំងឺកូវីដ១៩ ប៉ុន្តែ​អាមេរិក កំពុងដោះស្រាយ​បញ្ហានេះ​យ៉ាងលំបាក ដោយ​សារតែប្រព័ន្ធ​នយោបាយ​ដ៏ស្មុគស្មាញ ពោលគឺ​លោកសំដៅថា ថ្នាក់ក្រោម មិនធ្វើតាមបញ្ជា​ថ្នាក់លើ។

លោក ពូទីន បញ្ជាក់​យ៉ាង​ដូច្នេះថា៖ «យើង​កំពុង​ធ្វើការ​យ៉ាងខ្ជាប់ខ្ជួន​បាន​ទាំងស្រុង និង​កំពុងចាកចេញ​ពីស្ថានភាព​នេះ​ដោយ​ទំនុកចិត្ត ជាមួយ​នឹង​ការបាត់បង់ជីវិតតិចបំផុត។ នៅអាមេរិកវិញ គឺ​មិនអាច​ធ្វើបានឡើយ»។

លោកអះអាងថា នៅរុស្ស៊ី គឺទាំងរដ្ឋាភិបាលកណ្តាល និង​អាជ្ញាធរមូលដ្ឋាន ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ទើប​អាចដោះស្រាយបញ្ហាកូវីដ បាន​យ៉ាងមានប្រសិទ្ធភាព។

គិត​ត្រឹមព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២០ រុស្ស៊ី មានករណីឆ្លងកូវីដ១៩ ចំនួន ៥២៨ ៩៦៤នាក់ ក្នុងនោះស្លាប់ ៦៩៤៨ នាក់ និង​ជាសះស្បើយ ២៨០ ០៥០នាក់ ខណៈ​អាមេរិក មាន​អ្នកឆ្លងដល់ ៧ ៩៩០ ១៥១នាក់ ក្នុងនោះ​ស្លាប់ ៤៣៥ ៤៩៦នាក់ និង​ជាសះស្បើយ ៤ ១០៨ ០៤២នាក់៕

ប្រភព៖ Hindustantimes

អត្ថបទថ្មី
;