គ្រូឆ្នើម ៥រូបនៅខេត្តកំពង់ចាម ទទួលបានពានរង្វាន់សម្ដេច ហ៊ុន សែន

  • 2020-06-16 01:43:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកគ្រូ អ្នកគ្រូឆ្នើមចំនួន ៥រូបនៅខេត្ត​កំពង់ចាម បានទទួលពានរង្វាន់ សម្ដេច ហ៊ុន សែន និងប័ណ្ណសរសើរពីថ្នាក់ដឹកនាំក្រសួងអប់រំយុវជននិងកីឡា ឆ្នាំសិក្សា២០១៩-២០២០ ដើម្បីជាការលើកទឹកចិត្តដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារយ៉ាងអស់ពីកម្លាំងកាយចិត្តដែលការខិតខំប្រឹងប្រែងទាំងនោះចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

រូបភាព៖ ក្រសួងអប់រំយុវជន និងកីឡា
ពិធីប្រគល់ពានរង្វាន់នេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា។ សូមជម្រាបថា សម្រាប់ខេត្តកំពង់ចាម ជ័យលាភី​ទាំង ៣រូបទទួលពានរង្វាន់សម្តេច ហ៊ុន សែន រួមមាន ចំណាត់ថ្នាក់លេខ ១ ពានរង្វាន់គ្រូបង្រៀនល្អ ចំណាត់ថ្នាក់លេខ ២ គ្រូបង្រៀនល្អ ភាសាខ្មែរថ្នាក់ទី១-៣ ចំណាត់ ថ្នាក់ លេខ ៤ គ្រូ បង្រៀន ល្អគណិតវិទ្យាថ្នាក់ទី១-៣ និងពានរង្វាន់សាលារៀនស្អាតចំណាត់ថ្នាក់លេខ៥ និង ទទួល បណ្ណ សរសើរ គ្រូ បង្រៀន ល្អ គណិតវិទ្យា ថ្នាក់ទី ១-៣៕
អត្ថបទថ្មី
;