កូរ៉េខាងជើង ព្រមាន​ដាក់ទ័ព​នៅ​តំបន់​ព្រំដែនកូរ៉េខាងត្បូងឡើងវិញ

  • 2020-06-16 02:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោធា​កូរ៉េខាងជើង បាន​ព្រមាន​នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២០ថា ខ្លួន​កំពុង​ពិនិត្យ​ផែនការ​ ដើម្បីដាក់ទ័ពនៅតំបន់​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូងឡើងវិញ។

នាយសេនាធិការ​កងទ័ព​ប្រជាជនកូរ៉េ ត្រូវបាន​ភ្នាក់ងារព័ត៌មាន KCNA ដកស្រង់សម្តី​យ៉ាងដូច្នេះថា៖ «កងទ័ព​របស់យើង​ កំពុង​ឃ្លាំមើល​យ៉ាងយកចិត្តទុកដាក់​លើ​ស្ថានភាព​បច្ចុប្បន្ន ដែល​ទំនាក់​ទំនង​រវាង​ប្រទេស​កូរ៉េខាងជើង-ខាងត្បូង ប្រែក្លាយ​កាន់តែអាក្រក់ទៅ ហើយ​ត្រៀមខ្លួន​ផ្តល់​នូវការធានាយោធា​ដ៏ពិតប្រាកដ​មួយ​ និង​វិធានាការ​ទប់ទល់​នឹង​សត្រូវខាងក្រៅ ដែល​ចេញ​ដោយ​បក្ស និងរដ្ឋាភិបាល»។

កងទ័ព​កូរ៉េខាងជើង​ កំពុង​សិក្សា​ផែនការ​សកម្មភាព​ ដើម្បី​ដាក់​ទ័ពចូលទៅតំបន់ព្រំដែន​ម្តងទៀត ដែលតំបន់នោះពីមុនត្រូវបាន​ដកទ័ព​ចេញ​ក្រោយ​កិច្ចព្រមព្រៀង​កូរ៉េទាំងពីរ ប្រែក្លាយខ្សែជួរមុខ ជាបន្ទាយមួយ និង​បង្កើន​ការប្រយ័ត្នប្រយែងយោធា ប្រឆាំងនឹង​កូរ៉េខាងត្បូង៕

ប្រភព៖ Yonhapnews

អត្ថបទថ្មី
;