លោក ឃួង ស្រេង៖ ដើមឡើយ ស្ពាន​ព្រែកព្នៅ ត្រូវបានសិក្សាឃើញថា នឹង​សាង​សង់ក្នុងឆ្នាំ​២០២០

  • 2020-06-16 03:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តីថា អង្គការ JICA បាន​សិក្សាឃើញថា ស្ពាន​ព្រែកព្នៅ នឹង​អាចសាងសង់​នៅក្នុងឆ្នាំ​២០២០ ប៉ុន្តែការពិត​គឺស្ពាន​នេះត្រូវ​សាងសង់​បាន​យ៉ាងលឿន។

លោក ឃួង ស្រេង ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី
លោក​បញ្ជាក់​យ៉ាងដូច្នេះថា៖ «**ស្ពានមួយគេហៅ ស្ពាន​លីយ៉ុងផាត់ យើងឥឡូវហៅ ស្ពានព្រែកព្នៅ។ ស្ពាននេះ អង្គការ JICA បាន​សិក្សាថា នៅឆ្នាំ២០២០ ទើបមានការសាងសង់ស្ពាននេះ។ ប៉ុន្តែក្រោមគោលនយោបាយ​ដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេចតេជោ រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ធ្វើ​ឱ្យស្ពាននេះ​សាងសង់រួច នៅក្នុងកំឡុងឆ្នាំ២០១០។ នេះបង្ហាញអំពី​ដំណើរវិវឌ្ឍ និងការអភិវឌ្ឍ​លឿន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​វិស័យឯកជន ដែលធ្វើឱ្យសេដ្ឋកិច្ចនេះ ដើរទៅមុន ១០ឆ្នាំ**»។

គួររំលឹក​ថា កាលពី​ខែតុលា ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បញ្ឈប់​ការបង់ថ្លៃ​ឆ្លងកាត់ស្ពាន និង​ផ្លូវលីយ៉ុងផាត់ ព្រែកព្នៅ ដោយ​រដ្ឋ​បាន​ទិញពី​ក្រុមហ៊ុន​លីយ៉ុងផាត់ L.Y.P group យក​មកគ្រប់គ្រងវិញ ក្នុងគោលបំណង​ដោះស្រាយ​នូវការលំបាក និង​លើកកម្ពស់​ជីវភាព​ប្រជាជន ពិសេស​សម្រួល​ដល់ការធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ៕

អត្ថបទថ្មី
;