កូរ៉េ​មាន​នារី​៤​នាក់​ដែល​មាន​ទ្រព្យសម្បត្តិ​ជាង១​ពាន់​លាន​ដុល្លារ តែ​អស់​៣​នាក់​ហើយ​មកពី​ត្រកូល Samsung

  • 2020-06-17 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នារី​៣រូប ក្នុង​ចំណោម​៤រូប​ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Forbes ប្រកាស​ឈ្មោះ​ជា​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យសម្បត្តិ​ជាង​១​ពាន់​លាន​ដុល្លារ គឺ​មាន​ដល់​ទៅ​៣​នាក់​ទៅ​ហើយ​ដែល​មាន​ពាក់ព័ន្ធ​នឹង​សហព័ន្ធយក្ស Samsung។

សង្គម​កាន់​តែ​រីក​ចម្រើន មនុស្ស​ស្រី​កាន់​តែ​មាន​តួ​នាទី​សំខាន់​នៅ​ក្នុង​សង្គម។ តំណែង​ដែល​កាល​ពី​មុន​មាន​តែ​មនុស្ស​ប្រុស​កាន់​កាប់​នោះ នៅ​ពេល​នេះ​ត្រូវ​បាន​ជំនួស​វិញ​ដោយ​មនុស្ស​ស្រី​មិន​តិច​ឡើយ។ ជាក់​ស្ដែង កាល​ពី​ឆ្នាំ២០១០ ទស្សនាវដ្ដី Forbes ប្រកាស​​មាន​តែសេដ្ឋីនី​តែ ៩១​នាក់​ប៉ុណ្ណោះ តែ​ដល់​ឆ្នាំ ២០១៩ តួ​លេខ​នេះ​បាន​កើន​ឡើង​ដល់ ២៤៣​នាក់។

នៅ​ក្នុង​ចំណោម​នោះ​ដែរ ប្រទេស​កូរ៉េ​ខាង​ត្បូង មាន​សេដ្ឋី​ស្រី​ដែល​មាន​ទ្រព្យ​ជាង​១​ពាន់​លាន​ដុល្លារ​ដល់ទៅ ៤​នាក់។ យ៉ាងណាក្ដី មាន​៤​នាក់​ទៅ​ហើយ​ដែល​មក​ពីគ្រួសារតែ​មួយ នោះ​គឺ​វង្ស​ត្រកូល​អេឡិចត្រូនិច​យក្ស Samsung។ ខាង​ក្រោម​នេះ​គឺ​ជា​សេដ្ឋី​ស្រី​ទាំង​៤​នាក់​របស់​កូរ៉េ ប្រកាស​ដោយ Forbes ឆ្នាំ​២០១៩។

១. Lee Boo Jin ១,៨ពាន់​លាន​ដុល្លារ

Lee Boo Jin គឺ​ជា​កូន​ស្រី​ធំ​របស់​អគ្គនាយកក្រុមហ៊ុន Samsung។ លោក​ស្រី​ នៅ​ពេល​បច្ចុប្បន្ន​គឺ​ជា​អគ្គនាយក​នៃ​សហព័ន្ធ​សណ្ឋាគារ​លំដាប់​កំពូល The Shilla Hotel។

២. Lee Seo Hyun ១,៧ពាន់​លាន​ដុល្លារ

Lee Seo Hyun គឺ​ជា​ប្អូន​ស្រី​របស់ Lee Bo Jin។ ក្រោយ​ពេល​​លាលែង​ពី​តំណែង​អគ្គនាយក​ក្រុមហ៊ុន Samsung C&T ដែល​ជា​មែក​ធាង​ខាង​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​មេនោះ នៅ​ពេល​នេះ​លោក​ស្រី​កំពុង​ជា​អគ្គនាយក​​នៃ​មូលនិធិ​មនុស្ស​ធម៌​របស់ Samsung។

៣. Lee Myung Hee ១,៦​ពាន់​លាន​ដុល្លារ

គឺ​ជា​ម្ដាយ​មីង​របស់ អ្នក​ទាំង​២​ខាង​លើ និង​ជា​ប្អូន​ស្រី​បង្កើត​របស់​អគ្គនាយក Samsung។ លោក​ស្រី​គឺ​ជា​អគ្គនាយក​នៃ​កម្រង​ផ្សារ​ទំនើប​ធំ​ជាង​គេ​នៅ​កូរ៉េ Shinsege Department Store។

៤. Chey Ki Won ១,៦​ពាន់​លាន​ដុល្លារ

Chey Ki Won គឺ​ជា​ប្អូន​ស្រី​នៃ​អគ្គនាយក​ក្រុមហ៊ុន SK ដែល​ជា​ក្រុមហ៊ុន​គមនាគមន៍​ទូរសព្ទធំ​ជាង​គេ​នៅ​កូរ៉េ។ បច្ចុប្បន្ន​លោក​ស្រី​កំពុង​កាន់​តំណែង​អគ្គនាយក​​មូលនិធិ​សុភមង្គល​នៃ​ក្រុមហ៊ុន​ខាង​លើ។ លោក​ស្រី​មាន​ហ៊ុន ៧%​នៃ​ក្រុមហ៊ុន​របស់​បង​ប្រុស​ខ្លួន៕

ប្រភព៖ Forbes ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;