គូប្រជែង Tesla មិនទាន់រកចំណូលបានមួយរៀលផង ឥឡូវមានតម្លៃដល់ ២៣ពាន់លានដុល្លារបាត់

  • 2020-06-17 03:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​សល់​​​ពេល​ច្រើន​ខែ​​ទៀត ទើប​ក្រុមហ៊ុន Nikola Motors ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​​​អគ្គិសនី​​ បញ្ចេញ​ផលិតផល​ដំបូង​របស់​ខ្លួន។

​​យ៉ាងណាក្ដី​ អ្នក​បណ្ដាក់​ទុន​ជា​ច្រើន​បាន​បណ្ដាក់​ទុន​ច្រើន​សន្ធឹក​​​ក្នុង​ខែ​នេះ តាម​រយៈ​ការ​ទិញ​យក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ដែល​ធ្វើ​ឲ្យ​តម្លៃ​របស់​ក្រុមហ៊ុន​គឺ​មាន​លើស​ពី ២០ពាន់​លាន​ដុល្លារ​ឯណោះ។ នេះ​ត្រឹម ៣ ខែ​បន្ទាប់​ពី​ក្រុមហ៊ុន​ដាក់​លក់​ភាគហ៊ុន​ជា​សាធារណៈ។

Badger
ការ​បណ្ដាក់​ទុន​ច្រើន​សន្ធឹក​នា​ថ្មីៗ​នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ប្រកាស​ថា​នឹង​ទទួល​ការ​កុម្ម៉ង់​ទិញ​​សម្រាប់​រថយន្ត​ភីកអាប់ Badger របស់​ខ្លួន នា​ថ្ងៃ​ទី ២៩ ខែ​មិថុនា ដែល​វា​ជា​ភីកអាប់​ទំហំ​ធំ​ដូច​ជា Ford F-150 និង Tesla Cybertruck អ៊ីចឹង​ដែរ។

​​យ៉ាងណាក្ដី​នាយក​ប្រតិបត្តិ Nikola Motors និយាយ​ថា ចំណូល​មួយ​ផ្នែក​ធំ​របស់​ក្រុមហ៊ុន​រំពឹង​ថា​នឹង​បាន​ពី​រថយន្ត​ដឹក​ទំនិញ​ជួយ​បរិស្ថាន។ លោក Milton និយាយ​ថា​ ពួក​គេ​អាច​រក​​ចំណូល​បាន ៧៥ម៉ឺន​ដុល្លារ ឬ​ច្រើន​ជាង​នេះ​ ពី​ការ​លក់​រថយន្ត​ដឹក​ទំនិញ​ជួយ​បរិស្ថាន​​មួយ​គ្រឿងៗ។

នេះ​ក៏​ដោយ​សារ​រថយន្ត​ដឹក​ទំនិញ​ដែល​ក្រុមហ៊ុន​លក់​គឺ​ប្រើ​ប្រាស់​ថាមពល​អ៊ីដ្រូហ្សែន ហើយ​ក្រុមហ៊ុន​នឹង​ផលិត​នូវ​ថាមពល​អ៊ីដ្រូហ្សែន​នេះ​ដោយ​ខ្លួន​ឯង​ទៀត​ផង។ តាម​វិធី​នេះ Nikola Motors អាច​រក​ចំណូល​បាន​ពី​គ្រប់​ច្រក៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;