ស្ពាន​អាកាស​នៅ​ចំណុច​ផ្លូវប្រសព្វនៃ​ផ្លូវជាតិ​លេខ៤ និង​មហាវិថីឈ្នះឈ្នះ ចាប់ផ្តើម​សាងសង់

  • 2020-06-19 09:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​សាធារណការ និង​ដឹកជញ្ជូនរាជធានីភ្នំពេញ បាន​ឱ្យដឹង​នៅថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ​២០២០​ថា ស្ពានអាកាសថ្មី នៅ​ប្រសព្វមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ ៤ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ បាននឹង​កំពុងចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ ដែលជា​ផ្នែកមួយនៃ​គម្រោង​សាងសង់ផ្លូវ​ខ្សែក្រវាត់ក្រុងទី ៣។ គម្រោងនេះ ជា​គម្រោង​ស្ពាន​អាកាសទី៨ នៅក្នុង​រាជធានី​ភ្នំពេញ។

​សូមជម្រាប​ថា ការដ្ឋាន​សាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេច​ការសាងសង់បាន ៣៧% គិត​ត្រឹមដើមខែមិថុនា។

ផ្លូវ​នេះ​ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង​ខេត្តកណ្តាល មាន​ប្រវែងសរុប ៥២,៩៨​គីឡូម៉ែត្រ តភ្ជាប់​ចាប់ពី​ផ្លូវជាតិ​លេខ៦ កាត់តាម​មហាវិថី​ឈ្នះឈ្នះ និង​ស្ពាន​ព្រែកព្នៅ។ ផ្លូវនេះ​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ៤ ដែលមាន​ចំណុច​ចាប់ផ្តើម​ពី​គីឡូម៉ែត្រ ១៤+១០៥ មក​ផ្លូវជាតិ​លេខ៣ ផ្លូវ​ជាតិលេខ២ និង​ផ្លូវជាតិ​លេខ២១ ឆ្លងកាត់​ទន្លេ​បាសាក់ ព្រមទាំង​កោះ​អន្លង់ចិន ដោយ​មាន​ស្ពាន​ចំនួន២ និង​តភ្ជាប់​ទៅនឹង​ផ្លូវជាតិលេខ១ ដែលមាន​ចំណុច​ចុងបញ្ចប់​នៅ​គីឡូម៉ែត្រ ២៤ + ៨៤០។ គម្រោង​នៃ​ផ្លូវ​នេះ ក៏មាន​ការសាងសង់​​ស្ពាន​អាកាស​ចំនួន៤​ផងដែរ ឆ្លងកាត់​ផ្លូវជាតិលេខ៤, លេខ៣, លេខ២ និង​លេខ២១ ​ប្រវែង​សរុប ១ពាន់​ម៉ែត្រ៕

អត្ថបទថ្មី
;