រឿង​រ៉ាវ ៤ កើត​ឡើង​​បន្ទាប់​​ពី​​​ប្រកួត​គ្នា​ជក់ចិត្ត​ ​ក្នុង​លីគ​បាល់​ទាត់​​តំបន់​អឺរ៉ុប

  • 2020-06-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១) Liverpool ​ស្មើ​ ០-០ ទល់​នឹង Everton ​ធ្វើ​ឲ្យ​ឱកាស​លើក​ពាន​ពន្យា​ពេល​រង់ចាំ​បន្ត​ទៀត

-Liverpool ​ពេល​នេះ​ត្រូវ​កា​រតែ​៥​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន Premier League។

-ហង្សក្រហម​ត្រូវ​លេង​១​ប្រកួត​ទៀត​​ទល់​នឹង Crystal Palace នៅ​ Anfield នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ បើ​ឈ្នះ​អាច​លើកពាន​តែ​ម្ដង​

-សម្រាប់​ករណីមួយ​ទៀត​ ដែល​​អាច​លើក​ពាន​ឆាប់​​បំផុត​ ប្រសិន​បើ Manchester City ចាញ់​ Burnley នៅ​ថ្ងៃ​ចន្ទ​​យប់​នេះ។

២) Chelsea​ ធ្វើ​ឲ្យ​តំបន់ Top 4 ​កាន់​តែ​ក្តៅ​ ក្រោយ​លេង​ឈ្នះ Aston Villa

Chelsea បាន​យក​ឈ្នះ Aston Villa ២-១ នៅ​ក្រៅ​ដី​ដោយ​ការ​ស៊ុត​របស់​ Christian Pulisic និង Oliveier Giroud ឡើង​មក​កាន់​កាប់​តំបន់ Top 4 ខណៈ​ដែល Manchester United នៅ​លេខ៥ ឯ Wolve លេខ ៦

៣) Real Madrid ​ឈ្នះ​ Real Sociedad ​ឡើង​មក​​ឈរ​កំពូល​តារាង​ ​ទាំង​ពិន្ទុ​ស្មើ​ FC Barcelona

ក្រុម Real Madrid បាន​យក​ឈ្នះ​​ក្រុម Real Sociedad ដោយ​លទ្ធផល ២-១ ​យក​បាន​៣ពិន្ទុ​បន្ថែម​​​ឡើង​មក​ឈរ​លើ​កំពូល​តារាង ​ទាំង​ដែល​ពិន្ទុ​​ស្មើ​នឹង​ក្រុម FC Barcelona ​ដែល​មាន ៦៥ ពិន្ទុ​ក្នុង​ដៃ​ (Barcelona លេង​ចាញ់ ៥ ដង​តែ Real Madrid ​ទើប​នឹង​ចាញ់​តែ ៣ ដង​ទេ) សប្ដាហ៍​ទី ៣០ ។ ​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម(ចុច Watch on YouTube)

៤) Inter ឈ្នះ Sampdoria តែ ​Lazio ឡើង​មក​ឈរ​លេខ​២ ខណៈ​ Juventus ​នៅ​ជា​ក្រុម​កំពូលតារាង

ក្រុម​តំបន់ Top 4 នៅ​ឯ Serie A ឯណោះ​ក៏​កំពុង​តែ​ក្តៅ​គគុក​ដែរ បន្ទាប់​ពី​ក្រុម​កំពុង​ឡើង​ជើង ​Atalanta លត់​ក្រុម​ ៤- ១ លើ​ Sassuolo ដែល​ជា​ក្រុម​ពាក់កណ្ដាល​តារាង។

រី​ឯ Inter ​ឈ្នះ​ ២-១ លើ​ក្រុម Sampdoria ដែល​កំពុង​តែ​ត្រដាបត្រដួស​ខ្លាំង​នៅ​កៀក​នឹង​តំបន់​កាត់​ចោល​តែ ១ ពិន្ទុ​ប៉ុណ្ណោះ។ Inter ឥឡូវឈរលេខ៣ក្នុង​លីគ បន្ត​ក្ដី​សង្ឃឹម Top 4 ​ដើម្បី​ទទួល​បាន​កៅអី UEFA Champions League ឆ្នាំ​ក្រោយ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;