អាមេរិក ដកទ័ព​ពី​អាល្លឺម៉ង់ ហើយអាច​នឹង​យកមក​ដាក់​នៅតំបន់​ដែល​ប្រឈមមុខ​ជាមួយចិន និង​រុស្ស៊ី

  • 2020-06-24 02:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីរដ្ឋបាល​ដូណាល់ ត្រាំ ប្រកាស​ដកទ័ពចេញពី​អាល្លឺម៉ង់ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក Robert O'Brien អះអាងថា ទ័ពទាំងនោះ​នឹង​ត្រូវយកមកដាក់​នៅតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ ដែល​ជាចំណុចប្រឈមមុខរវាងអាមេរិក និង​ចិន។

លោក​ទីប្រឹក្សាបាន​សរសេរអត្ថបទមួយ​ចេញផ្សាយលើកាសែត Wall Street Journal កាលពីថ្ងៃអាទិត្យ​កន្លងទៅ​យ៉ាងដូច្នេះថា៖ «ទាហាន​រាប់ពាន់នាក់ ត្រូវបាន​រំពឹង​ថា អាចនឹង​ចល័តទៅកាន់តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាកន្លែងមូលដ្ឋាន​ទ័ពអាមេរិកដូចជានៅ កោះខ្វាម, ហាវ៉ៃ, អាឡាស្កា និង​ជប៉ុន ព្រមទាំង​នៅ​អូស្ត្រាលីផងដែរ។ អាមេរិក និង​សម្ព័ន្ធមិត្ត បាន​ប្រឈមមុខ​ការប្រជែង​ភូមិសាស្រ្ត​នយោបាយ​ដ៏ខ្លាំង​បំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមត្រជាក់មក»។

បើតាមការកត់សម្គាល់របស់លោក O'Brien បង្ហាញថា ទាហាន​ដែលដកចេញពីអាល្លឺម៉ង់​មួយចំនួន​ទៀត នឹង​ត្រូវបញ្ជូន​ទៅ​ប្រទេសអឺរ៉ុបផ្សេងៗ ពិសេស​ប្រទេស​ដែលនៅជាប់នឹងរុស្ស៊ី។

គួរ​រំលឹកថា កាលពីថ្ងៃទី១៥​មិថុនា លោក ដូណាល់ ត្រាំ បាន​ប្រកាស​ដកទ័ព​ប្រមាណជិត ១ម៉ឺននាក់ចេញពី​ប្រទេសអាល្លឺម៉ង់ ដោយ​សារតែប្រទេសនេះ មិនព្រម​បង់លុយគាំទ្របន្ថែមចូលអង្គការ NATO៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;