ប្រភេទ​រថក្រោះ និង​យន្តហោះ​ដែល​រុស្ស៊ី​សំញែង​ឱ្យ​ពិភពលោក​មើល​ម្សិលមិញ

  • 2020-06-25 02:30:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២០​ម្សិលមិញនេះ រុស្ស៊ី បាន​ប្រារព្ធ​ខួប៧៥ឆ្នាំនៃ​ជ័យជម្នះ​លើ​កងទ័ព​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោកលើកទី២ នៅ​ក្រុងមូស្គូ។ ពិធី​នេះ មានការ​ដង្ហែក្បួន​យោធា​ដ៏ធំ ក្នុងនោះ គឺការ​បង្ហាញ​នូវសព្វាវុធទំនើបៗរបស់​រុស្ស៊ី ឱ្យ​ពិភពលោក​មើល។

ក្រសួង​ការពារជាតិ​រុស្ស៊ី បញ្ជាក់​ថា យោធា​ដែល​ចូលរួម​មាន​ចំនួន ១៤០០០នាក់, អង្គភាពកងរថក្រោះ និង​គ្រាប់​រ៉ុកកែត និង​អង្គភាព​ផ្សេងទៀត ចំនួន ២១៦​អង្គភាព និង​យន្តហោះ​សរុប ៧៥គ្រឿង។

រថក្រោះ និង​យន្តហោះ ដែល​ចូលរួម​មាន​ដូចជា៖ -រថក្រោះ T-34s, រថក្រោះ T-90, រថក្រោះ T-14, រថក្រោះ Tosochka និង​រថក្រោះ Kurganets-25។ យន្តហោះចម្បាំង Su-57, យន្តហោះទម្លាក់​គ្រាប់បែក Tu-95 និង Tu-160 រួមទាំងឧទ្ធម្ភាគចក្រ៕

ប្រភព៖ RT

អត្ថបទថ្មី
;