អ្នក​រក​ស៊ី​ផ្នែកម៉ាស្សា​នៅ​ថៃ អាច​ប្រកប​របរ​ឡើង​វិញ តែ​ត្រូវ​រាយការណ៍​ឈ្មោះ​ភ្ញៀវ​ឲ្យ​រដ្ឋាភិបាល

  • 2020-06-25 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជីវិត​ពេល​រាត្រី​នៅ​ប្រទេស​ថៃ​នឹង​អ៊ូអរ​ឡើង​វិញ ក្រោយ​ពេល​រដ្ឋាភិបាល​ថៃ គ្រោង​នឹង​ឲ្យ​បើក​សេវាកម្ម​ពេល​រាត្រី​ជា​ច្រើន​ឡើង​វិញ រួម​បញ្ចូល​ទាំង​សកម្មភាព​រក​ស៊ី​ផ្លូវ​ភេទ​ផង​ដែរ។

រូបតំណាង
ស្ថាប័ន​កិច្ចការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ១៩ របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​ទី ២៤ ខែ​មិថុនា​ថា ក្លឹប និង​បារ​រាត្រី​នឹង​ត្រូវ​បាន​បើក​ឡើង​វិញ​នៅ​​ក្នុង​ខែ​កក្កដា​នេះ។ នៅ​ក្នុង​សេចក្ដី​ប្រកាស​នេះ​ដែរ រដ្ឋាភិបាល​ថៃ​បាន​​បន្ថែម​ថា ពួក​គេ​ក៏​កំពុង​តែ​គិត​ឲ្យ​សេវាកម្ម​ផ្លូវ​ភេទ​ម៉ាស្សា​ចូល​ដំណើរ​ការ​ធម្មតា​វិញ​ដូច​គ្នា។

អ្នក​តំណាង​ស្ថាប័ន​ខាង​លើ​ លោក Taweesilp Wisanuyothin បាន​ប្រាប់​ថា ក្រសួង​នឹង​មិន​ឲ្យ​មាន​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​នានា​នៅ​លើ​វិថី​ពេល​យប់​ឡើយ ហើយ​នារី​ផ្សព្វផ្សាយ​ស្រាបៀរ​ក៏​មិន​ឲ្យ​អង្គុយ​ជាមួយ​​ភ្ញៀវ​ដែរ ដោយ​មួយ​តុ​ដាក់​ភ្ញៀវ​បាន ៥​នាក់។

រូបតំណាង

ទន្ទឹម​នឹង​គ្នា​នេះ​ដែរ ដើម្បី​កាត់​បន្ថយ​ចំនួន​ភ្ញៀវ​រក​សេវា​ផ្លូវ​ភេទ រដ្ឋាភិបាល​នឹង​ឲ្យ​សេវាកម្ម​នេះ​ដើរ​ឡើង​វិញ តែ​អ្នក​រក​ស៊ិ​វិស័យ​នេះ​ទាំង​អស់​ត្រូវ​រាយការណ៍​ឈ្មោះ​របស់​ខ្លួន​ទៅ​កាន់​រដ្ឋាភិបាល​តាម​រយៈ​ប្រព័ន្ធ​របស់​ក្រសួង៕

ប្រភព៖ Coconuts Bangkok ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;