យានអវកាស​ បាន​ទៅជិត​ព្រះអាទិត្យបំផុត​ជាលើកដំបូង

  • 2020-06-25 07:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យានអវកាស Solar Orbiter ដែលអភិវឌ្ឍរួមគ្នាដោយ​ភ្នាក់ងារ​អវកាស​អឺរ៉ុប ESA និង​អង្គការ NASA បាន​ធ្វើដំណើរ​ទៅជិត​ព្រះអាទិត្យ​បំផុតជាលើកដំបូង​ក្នុងប្រវត្តិសាស្រ្ត។

រូបតំណាង
យាន​អវកាសនេះ បាន​ចូលដល់​ចន្លោះពាក់កណ្តាល​រវាង​ផែនដី និង​ព្រះអាទិត្យ ឬស្ថិតនៅ​ចម្ងាយ​ប្រហែល ៧៧លានគីឡូម៉ែត្រ​ពី​ព្រះអាទិត្យ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២០។ អ្វីដែលពិសេសនោះ គឺ Solar Orbiter មាន​បំពាក់ជាមួយកាមេរ៉ា ៦ប្រភេទផ្សេងគ្នា ក្នុងការចាប់យករូបភាព​ពីព្រះអាទិត្យ ដែល​គេរំពឹងថា យានអវកាសនេះ​នឹងបញ្ជូនរូបភាព​មកផែនដី ក្នុងអំឡុងពាក់កណ្តាលខែកក្កដា​ខាងមុខ។

គួររំលឹក​ថា យានអវកាស​ដែល​មាន​តម្លៃ ១,៧ពាន់លានដុល្លារនេះ ត្រូវបាន​បាញ់​បង្ហោះតាមរយៈគ្រាប់រ៉ុកកែត Atlas V ចេញពីមជ្ឈមណ្ឌល Cape Canaveral រដ្ឋ Florida កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២០។

បេសកកម្ម​នេះ ត្រូវបាន​រំពឹងថា នឹងបញ្ជូន​ទិន្នន័យ និងរូបភាព​ព្រះអាទិត្យ​លើសពីការ​រំពឹងទុក​មកកាន់ផែនដីវិញ ក្នុងនោះ​រួមមានទាំងរូបភាព​ដំបូង​នៃតំបន់​ប៉ូល​របស់​ព្រះអាទិត្យ​ផងដែរ ដែល​អាចឱ្យអ្នក​វិទ្យាសាស្រ្ត​យល់​កាន់តែច្បាស់​ពី​ថាមពល​របស់​ព្រះអាទិត្យ។ វា​នឹងត្រូវបាន​ដាក់​នៅលើគន្លង​ដែលមានចម្ងាយ៤២លានគីឡូម៉ែត្រ​ពី​ព្រះអាទិត្យ ដោយ​វានឹងអាចថតរូបភាពផ្ទៃភពនេះ​ក្នុងកម្រិតគុណភាពខ្ពស់៕

ប្រភព៖ Space

អត្ថបទថ្មី
;