អភិបាលខេត្តសៀមរាប៖ ការដាក់ដំណើរការច្រកចេញចូលតែមួយ គឺជាការលើកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ

  • 2020-06-26 02:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ពិធីនេះធ្វើឡើងកាលពីថ្ងែទី ២៤ ខែមិថុនា ឆ្នាំ២០២០។

ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តសៀមរាប បានលើកគម្រោងរៀបចំដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកចំនួន ២ គឺស្រុកប្រាសាទបាគងដែលទើបទទួលបានការសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្មីៗកន្លងមកនេះ និងស្រុកបន្ទាយស្រី។ ដូចនេះមកទល់ពេលនេះក្រុង ស្រុក ចំនួន ៧ រួមមានក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។

ដោយឡែកចំពោះស្រុកនៅសល់ចំនួន ៥ទៀត បានដំណើរការតាមយន្តការច្រកចេញចូលតែមួយ ហើយរដ្ឋបាលខេត្ត បានគ្រោងដំណើរការសាងសង់អគារនាពេលឆាប់ៗខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្ត បានណែនាំ និងផ្តល់អនុសាសន៍ដូចខាងក្រោម៖

១. ពង្រឹងការផ្តល់តាមច្រកចេញចូលតែមួយ លុបបំបាត់ការរត់ការ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបានសេវាឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព។

២. បន្តយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងជំងឺកូវីដ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

៣. ជំរុញសក្តានុពលរបស់ស្រុកក្នុងការទាក់ទាញទេសចរណ៍ជាពិសេសកសិទេសចរណ៍ ដែលរដ្ឋបាលស្រុកបានកំពុងយកចិត្តទុកដាក់កន្លងមក។

៤. ក្រុមប្រឹក្សាឃុំត្រូវយកចិត្តទុកដាក់លើការងារវាយតម្លៃគ្រួសារក្រីក្រ ដោយធានាបាននូវតម្លាភាព ហើយរាជរដ្ឋាភិបាលក៏នឹងឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះផងដែរ។

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

អត្ថបទថ្មី
;