រក​ចំណូល​បាន​២៥​លាន​ដុល្លារ Fan Bingbing ត្រូវ​ធ្វើការ​ដល់​អធ្រាត្រ ស្រក​គីឡូ សក់​សំពីងសំពោង

  • 2020-06-26 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​មិន​សូវ​មាន​សកម្មភាព​ច្រើន​នៅ​ក្នុង​សិល្បៈ​ក៏​ដោយ តែ​ដោយ​សារ​តែ​មុខ​ជំនួញ​ជោគជ័យ​ខ្លាំង តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Fan Bingbing នៅ​តែ​រក​បាន​ចំណូល​ខ្ពស់​កប់​ពពក។

កាល​ពី​ថ្ងៃ​ទី ២៥ ខែមិថុនា​កន្លង​ទៅ​នេះ ក្រុម​អ្នក​ប្រមាញ់​រូបថត​បាន​ឆ្មក់​បាន​កម្រង​រូបភាព​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing នៅ​ពេល​នាង​ចាក​ចេញ​ពី​ក្រុមហ៊ុន​របស់​ខ្លួន​នៅ​វេលា​អធ្រាត្រ។ ធ្លាប់​តែ​បង្ហាញ​ខ្លួន​ស្រស់​ស្អាត​នៅ​លើ​កម្រាល​ព្រំ​ក្រហម ស្រី​ស្អាត​វ័យ ៣៩​ឆ្នាំ បាន​ធ្វើ​ឲ្យ​អ្នក​កាសែត​ភ្ញាក់​ផ្អើល​ជា​ខ្លាំង នៅ​ពេល​បង្ហាញ​ខ្លួន​ជាមួយ​សក់​កន្ទ្រីងកន្ទ្រើង​មើល​មិនយល់។

អ្នក​មាន​វត្តមាន​ផ្ទាល់​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា តួ​រឿង​ ព្រះនាងយេយេ ​ហាក់​ហត់​នឿយ​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រាង​ដែល​ធ្លាប់ស្អាត​ពី​មុន នៅ​ពេល​នេះ​ក៏​ប្រែ​ទៅ​ជា​ស្គម​ជាង​មុន​ច្រើន។

យោង​តាម​បណ្ដាញ​ព័ត៌មាន Sina កាល​ពិ​ថ្ងៃ​ទី ១៨ ខែ០៦​ មុន​នេះ គឺ​ជា​ថ្ងៃ​ពិសេស​មួយ​នៅ​ប្រទេស​ចិន ដែល​ម៉ាក​យីហោ​ជា​ច្រើន​​សម្រុក​លក់​ទំនិញ​ដោយ​មាន​ប្រូម៉ូសិន​ជា​ច្រើន។ នៅ​ក្នុង​នោះ​ដែរ Fan Bingbing ក៏​ដាក់​លក់​គ្រឿង​សំអាង​របស់​ខ្លួន ដោយ​នៅ​ក្នុង​១​ថ្ងៃ​ពេញ នាង​លក់​ចេញ​បាន​រហូត​ដល់ លាន​ដុល្លារ។

មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា អាច​មក​ពី​ក្រុមហ៊ុន​លក់​ផលិតផល​ដាច់​ខ្លាំង​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​តារា​កើត​ឆ្នាំ ១៩៨១ រវល់​រហូត​ដល់​ស្រក​គីឡូ​បែប​នេះ។ យ៉ាងណាក្ដី អ្នក​គាំទ្រ​ក៏​ជួយ​អរ​ដល់​នាង​ដែរ ដ្បិត​​នាង​នៅ​តែ​អាច​រក​ចំណូល​បាន ខណៈ​មិន​មាន​ការងារ​នៅ​ក្នុង​សិល្បៈ៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;