គូប្រជែងឡានភីកអាប់អគ្គិសនី Cybertruck បង្ហាញមុខពិតជាផ្លូវការ

  • 2020-06-26 03:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ថ្មីថ្មោង​ឈ្មោះ​ថា Lordstown Motors បាន​បង្ហាញ​ចេញ​នូវ​រថយន្ត​ភីកអាប់​អគ្គិសនី​ដំបូង​របស់​ខ្លួន ជា​ម៉ូដែល Endurance តាម​​កម្មវិធី​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​សំណាក់​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence។

រថយន្ត​ Endurance នឹង​មាន​តម្លៃ​លក់​ចាប់​ពី ៥២ ៥០០​ដុល្លារ។ វា​ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ដែល​ម៉ូទ័រ​នីមួយៗ​គឺ​សម្រាប់​ផ្ដល់​កម្លាំង​ដល់​កង់​នីមួយៗ ដោយ​វា​អាច​ជា​ជំនួយ​ដ៏​ល្អ​ប្រសើរ​បំផុត​ពេល​បើកបរ​លើ​ផ្លូវ​ដែល​មាន​ស្ថានភាព​លំបាក។

ត្បិត​ថា​បាន​បង្ហាញ​ចេញ​រូបរាង​ផ្លូវ​ការ​នា​ពេល​នេះ​មែន ប៉ុន្តែ​ក្រុមហ៊ុន​​មិន​បាន​បង្ហាញ​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត​អំពី​រថយន្ត​ឡើយ។ ​ទំហំ​ផ្ទុក​នៃ​អាគុយ, ចម្ងាយ​បើកបរ, ​រយៈពេល​នៃ​ការ​សាក​ភ្លើង និង​សន្ទុះ​ពី ០-១០០ គ.ម/ម៉ នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ។

Lordstown បាន​និយាយ​ថា​ខ្លួន​នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​រថយន្ត​អគ្គិសនី​នេះ​ដល់​អតិថិជន​ចាប់​ពី​ដើម​ឆ្នាំ ២០២១ ត​ទៅ ដែល​នេះ​ជា​ពេល​វេលា​​ដ៏​លឿន​មួយ​សម្រាប់​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ឡើង​បាន​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

រថយន្ត​ Endurance នឹង​ចូល​ត្រូវ​ប្រកួតប្រជែង​ជា​មួយ​រថយន្ត​ភីកអាប់​អគ្គិសនី​ដទៃ​ទៀត​មាន​ដូច​ជា​ ​​ Rivian R1T ដែល​គ្រោង​ចេញ​ឆ្នាំ ២០២១, រថយន្ត Hummer ចេញ​ចុង​ឆ្នាំ ២០២១, រថយន្ត Cybertruck ចេញ​ចុង​ឆ្នាំ ២០២១ និង Ford F-150 ចេញ​ឆ្នាំ ២០២២៕​​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;