ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​ មិន​អាចចុះបញ្ជី​បានឡើយ ប្រសិនបើមាន ៤ចំណុចនេះ

  • 2020-06-26 07:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ សំដៅដល់​ឈ្មោះ សញ្ញា​សម្គាល់ និង/ឬ រូបភាព​ផ្សេងៗទៀត ដែលមាន​លក្ខណៈ​ញែកដាច់​ដែល​ជាឈ្មោះ ឬតំណាង​ឱ្យ​ប្រភព​ដើម​នៃតំបន់​ភូមិសាស្រ្តមួយហើយ ឈ្មោះ​សញ្ញាសម្គាល់ និង/ឬ រូបភាព​នោះ​សម្រាប់​កំណត់​អត្តសញ្ញាណទំនិញ​ មាន​ប្រភព​ក្នុងភូមិសាស្រ្ត​នោះ ដែល​បាន​ផ្តល់​ជាមូលដ្ឋាន​គ្រឹះដល់​គុណភាព កិត្តិសព្ទ ឬចរិត​លក្ខណៈ​ផ្សេងទៀត​នៃ​ទំនិញ​ដែលកើតចេញពីតំបន់​ភូមិសាស្រ្តនោះ។

ក្រូចថ្លុង​កោះទ្រង់
សមាគម​សម្គាល់​ភូមិសាស្រ្ត ឬក្រុម​តំណាង​ផលិតករ ឬអង្គភាព​តំណាង​ផលិតករ និង/ឬប្រតិបត្តិករ​ ដែល​អាច​ទទួល​ផលប្រយោជន៍​ពីម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញនោះ មាន​សិទ្ធិ​ដាក់ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​ម៉ាកសម្គាល់​ភូមិសាស្រ្ត​ទំនិញ។

ការ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​កម្ពុជា ត្រូវ​ធ្វើតាមរយៈ​សមាគម​សម្គាល់​ភូមិសាស្រ្ត​ទំនិញ។ អ្នកដាក់ពាក្យ​ស្នើសុំ គឺជាម្ចាស់សិទ្ធិ​លើ​ម៉ាកសម្គាល់​ភូមិសាស្រ្ត​ទំនិញ​ក្រោយការចុះបញ្ជី។

ម៉ាកសម្គាល់​ភូមិសាស្រ្ត​ទំនិញ មិនអាចចុះបញ្ជីបាន​ ប្រសិនបើ៖

  • ម៉ាកនោះ​ផ្ទុយនឹងច្បាប់​បទប្បញ្ញត្តិ តម្លៃសីលធម៌ សង្គមសាសនា​ប្រពៃណីល្អ​របស់​ជាតិ ឬសណ្តាប់ធ្នាប់​សាធារណៈ។

  • ម៉ាកនោះ ធ្វើឱ្យ​សាធារណជន​យល់ខុស ឬភាន់​ច្រឡំពីចរិតលក្ខណៈ​ ដូចជាប្រភេទគុណភាព​ទីកន្លែង​នៃប្រភពដើម​ដំណើរការ​ផលិត ឬការប្រើប្រាស់។

  • ម៉ាកនោះ ត្រូវបាន​គេប្រើប្រាស់​ជាឈ្មោះពូជដំណាំ ឬពូជសត្វ។

  • ម៉ាកនោះជានាមទូទៅ៕

ដកស្រង់ចេញពី៖ ច្បាប់​ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្ត​ទំនិញ

អត្ថបទថ្មី
;