យានចិន បើកលើ​ភពព្រះចន្ទ​បានចម្ងាយ​ប៉ុណ្ណា​ហើយ?

  • 2020-06-29 03:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈពេល​មួយឆ្នាំកន្លះមកនេះ យាន Yutu-2 នៃបេសកកម្ម​ Chang'e-4 បាន​បើកបរ​នៅ​លើផ្ទៃដី​ផ្នែកម្ខាង​ទៀត​នៃ​ភពព្រះចន្ទ (តំបន់​ងងឹត​ដែល​មនុស្ស​លើ​ផែនដី​មិនអាច​មើលឃើញ និង​ជា​តំបន់​ដែល​មិនទាន់​មាន​ប្រទេស​ណា​បញ្ជូន​យាន​អវកាស​ទៅដល់) បាន​ចម្ងាយ ៤៦៣,២៦ម៉ែត្រ​ហើយ។ នេះបើតាមការ​ប្រកាស​របស់​រដ្ឋបាល​អវកាស​ជាតិចិន កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​២០២០។

សូមជម្រាប​ថា ចិន​បាន​សម្រេច​ជោគជ័យ​លើក​ដំបូង​ជា​ប្រវត្តិសាស្រ្ត​ ក្នុងការ​ចុះចត​យាន​ Yutu-2 លើផ្ទៃដី​ភពព្រះចន្ទ​ខាងលើ​នេះ កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​រុករករ៉ែ និង​សិក្សាពី​រចនាសម្ព័ន្ធ​ និងគំរូនានា។

ប្រតិបត្តិការ​របស់​យាន​នេះ នឹង​ជួយឱ្យអ្នក​វិទ្យាសាស្រ្ត​ដឹងអំពី​អាថ៌កំបាំង​នានា​ដែល​ស្ថិតក្រោមដី​​ព្រះចន្ទ​នៅតំបន់ងងឹតនេះ, ការប៉ះទង្គិច​គ្នា​រវាងភពព្រះចន្ទ និង​វត្ថុដទៃ, សកម្មភាពភ្នំភ្លើង និង​ការវិវត្ត​ភូគព្ភសាស្រ្តលើភពនេះ​ជាដើម។

សូម​បន្ថែម​ថា ចិន​ក៏គ្រោងនឹង​បាន​បង្ហោះយានអវកាស Chang'e-5 ដើម្បី​នាំយកគំរូ​ដែល Yutu-2 ប្រមូលបាន​ពីភពព្រះចន្ទ មកផែនដី នៅចុងឆ្នាំនេះផងដែរ៕

ប្រភព៖ CGTN

អត្ថបទថ្មី
;