ជាប់​រឿង​អាស្រូវ​គេច​ពន្ធ​រាប់​រយ​លាន​ដុល្លារ​មែន​ពិត កេរ្តិ៍ឈ្មោះFan Bingbingនៅ​តែ​ឈរ​ខ្ពស់ជាង Yang Mi

  • 2020-06-29 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ក្នុង​តារាង​​កំពូល​តារា​ស្រី​ដែល​មាន​ឥទ្ធិពល​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ​ទាំង១០ តារា​សម្ដែង​ស្រី​ជើង​ចាស់ Fan Bingbing​ ត្រូវ​បាន​ឈរ​ចំណាត់​ថ្នាក់​ខ្ពស់​ទាំង​កំពុង​នៅ​មាន​រឿង​អាស្រូវ​ជាប់​ខ្លួន​ក៏ដោយ។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន Sohu ទើប​តែ​ប្រកាស​ឈ្មោះ តារា​ស្រី​ចិន១០​ រូប​ដែល​មាន​ឥទ្ធិពល​ផ្សាយ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ។ ពោល​មាន​ន័យ​ថា តារា​ស្រី​ទាំង​នេះ ឲ្យ​តែ​ផ្សាយ​ផលិតផល​អ្វី គឺ​ផលិតផល​នោះ​លក់​ដាច់​គ្មាន​សល់។

អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​បំផុត​នោះ​គឺ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Fan Bingbing មិន​ត្រឹម​តែ​មាន​ឈ្មោះ​នៅ​ក្នុង​តារាង​នេះ​ទេ គឺ​នាង​ថែម​ទាំង​ឈរ​ខ្ពស់​ជាង​កំពូល​តារា​សម្ដែង​ស្រី Yang Mi ទៀត​ផង ។ ទាំង​មុន​នេះ Yang Mi ត្រូវ​ចាត់​ទុក​ថា​ជា​តារា​មាន​ឥទ្ធិពល​ខ្ពស់​ជាង​គេ ក្រោយ​ពេល​នាង​អាច​លក់​បាន​ស្បែក​ជើង ៤​ម៉ឺន​គូ ក្នុង​រយៈ​ពេល​ខ្លី​បំផុត។ ខាង​ក្រោម​នេះ គឺ​ជា​សិល្បការិនី​ចិន​ទាំង​១០ ដែល​​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រាជិនី​ពាណិជ្ជកម្ម៖

១០. Victoria

៩. Zhao Li Ying

៨. Yang Zi

៧. Xuan Yi

៦. Yang Mi

៥. Fan Bingbing

៤. G E M

៣. Ou Yang Na Na

២. Ju Jing Yi

១. Dilraba

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;