ទីបំផុត! Ronaldo អាច​ស៊ុត​បាល់​ដោយ​ទាត់​ពី​ចម្ងាយ មិន​មែន​ប៉េណាល់ទី

  • 2020-07-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​រឿយៗ​គេ​តែង​តែ​ឃើញ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់​ ​រក​បាន​គ្រាប់​បាល់ បាន​មិន​ដែល​ដាច់​ដោយ​កើត​ចេញ​ពី​ ការ​ទាត់​បាល់​ពិន័យ​ (ប៉េណាល់ទី​)។

​​ក្នុង​ជំនួប​រវាង​ក្រុម Juventus ​ប៉ះ​នឹង​ក្រុម​ក្បែរ​បាត​តារាង Genoa បញ្ចប់​ដោយ​លទ្ធផល ៣-១ យប់​មិញ​នោះ ​Ronaldo អាច​អូស​បាល់​ស៊ុត​ពី​លើ​ដំបូល​ទូក​ ​ស៊ុត​សម្រេច​គ្រាប់​បាល់​ទី ៧២៨ ក្នុង​អាជីព​ជា​កីឡាករ​របស់​ខ្លួន។

លទ្ធផល​នេះ​បាន​ជួយ​ឲ្យ Juventus ឈរ​កំពូល​តារាង​ដដែល​ ដោយ​មាន ៧២ ពិន្ទុ​ខណៈ​ដែល​ក្រុម​លេខ ២ Lazio មាន ៦៨ ពិន្ទុ​ឯ​ប្រកួត​នៅ​សល់ ៩ ប្រកួត​ទៀត​ទើប​បិទ​រដូវកាល៕

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

គ្រាប់​បាល់​ទី ៧២៨ ក្នុង​អាជីព​ជា​កីឡាករ

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;