មាន​តែ ២នាក់​គត់អាច​​ស៊ុត​​បាន ៧០០ គ្រាប់​ មិន​ទាន់​ចូល​និវត្តន៍​នៅ​ឡើយ​ទេ

  • 2020-07-01 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ជំនួប​រវាង​ក្រុម Juventus ​ប៉ះ​នឹង​ក្រុម​ក្បែរ​បាត​តារាង Genoa បញ្ចប់​ដោយ​លទ្ធផល ៣-១ យប់​មិញ​នោះ។ ​Cristiano Ronaldo អាច​អូស​បាល់​ស៊ុត​ពី​លើ​ដំបូល​ទូក​ ​ស៊ុត​សម្រេច​គ្រាប់​បាល់​ទី ៧២៩ ក្នុង​អាជីព​ជា​កីឡាករ​របស់​ខ្លួន ​ក្រោយ​បង្ហាញ​ខ្លួន​ ៩២៤ ដង (ទាំង​ក្លឹប​និង​ជម្រើស​ជាតិ)។

ចំណែក​ឯ Lionel Messi អាច​រក​បាន​ ១ គ្រាប់​ដូច​គ្នា ដែល​​ជា​បាល់​ប៉េណាល់ទី ដោយ​ប្រើ​បច្ចេកទេស​ទាត់​បែប​ ( Panenka Penalty) ជា​គម្រប់​គ្រាប់​ទី ៧០០ ក្នុង​អាជីព​ជា​កីឡាករ​ក្រោយ​បង្ហាញ​ខ្លួន​សរុប​ ​៨៦២ ដង​និង Assist បាន ២៥០ ដង (​ទាំង​ក្លឹប​និង​ជម្រើស​ជាតិ) ។

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម​នេះ៖

ប្រភព៖ squawka ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;