សម្តេច ហ៊ុន សែន៖ ការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ អាចនឹងធ្វើឡើង​នៅចុងខែនេះ

  • 2020-07-09 01:12:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឱ្យដឹងថា ការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចំនួន៥ថ្ងៃ អាចនឹងធ្វើឡើង​នៅចុងខែកក្កដា ឬដើមខែសីហា ខាងមុខនេះ ពោលបើសិន​ជាកិច្ចប្រជុំ​បានឯកភាពគ្នាហើយ គឺសម្តេច​នឹងចេញអនុក្រឹត្យ​តែម្តង។ ការឈប់​សម្រាកនេះ គឺ១សប្តាហ៍តែម្តង ដោយរួមបញ្ចូលថ្ងៃសៅរ៍ និងអាទិត្យ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន​ជំរុញ​ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត័្ន ដឹកនាំ​ការប្រជុំ​គណៈកម្មការប្រយុទ្ធ និងជំងឺកូវីដ-១៩ ឲ្យបាន​ឆាប់ដើម្បីដោះស្រាយ​លើបញ្ហាការសងថ្ងៃឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំ​តាមការសន្យា។

សម្តេច​តេជោ បានបញ្ជាក់ថា៖ «នៅខាងប្រទេសថៃគេបានសងហើយ ចំណែកកម្ពុជាយើងគប្បីត្រូវបាននូវការសង ប៉ុន្តែកុំឲ្យជាន់គ្នានឹងប្រទេសថៃ យើងត្រូវសងតាមការសន្យា ពីព្រោះ ជម្ងឺកូវីដ-១៩ នៅកម្ពុជា យើងនៅអាចត្រួតត្រាបានហើយ ។ ចំណុចនេះខាងក្រសួងអប់រំយុវជន និងកីឡា សម្តេច បានអនុញ្ញាត ឲ្យមានការប្រឡងបានដូចជា ខាងឯកជន និងប្រឡងគ្រូ និងប្រឡងមួយចំនួនផ្សេងទៀត។ ដូច្នេះ តាមការសន្យាការសងថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំ ជូនដល់ប្រជាពលរដ្ឋ កម្មករ មន្រ្តីរាជការ បុគ្គលិក ទាំងរដ្ឋ និងឯកជនអាចថា នៅចុងខែ កក្កដា និង ដើមខែសីហា ឆ្នាំ ២០២០»៕

ប្រភព៖ ទទក

អត្ថបទថ្មី
;