​Liverpool ​ក្លាយ​ជា​ក្រុម​ពិសេស​ ​លេង​ឈ្នះ​ ៣០ ដង​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Premier League

  • 2020-07-09 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ខ្លាំង Liverpool បាន​ក្លាយ​ជា​ក្រុម​ពិសេស​ ​អាច​យក​ឈ្នះ​ក្រុម​គូ​ប្រជែង​ចំនួន ៣០ ដង​​លឿន​បំផុត​​ត្រឹម​ចំណោម ៣៥ ​ប្រកួត​កន្លង​មក​ដែល​ជា​​ ​កំណត់ត្រា​ថ្មី​ជា​ប្រវត្តិសាស្ត្រ​ ​ក្នុង​លីគ​បាល់ទាត់​អង់គ្លេស​អាយុកាលជាង ១៣២ ឆ្នាំ។

​​ជំនួប​រវាង Brighton ជា​ម្ចាស់​ផ្ទះ​ស្វាគមន៍​ Liverpool ​ចប់​ប្រកួត ១-៣ ។ ​លទ្ធផល​​នេះ​បាន​ធ្វើ​ឲ្យ ហង្ស​ក្រហម ​បង្កើត​កំណត់ត្រា​ឈ្នះ ១៣ ដង(ក្រៅ​ដី) ជា​តួលេខ​ខ្ពស់​​បំផុតមួយ​ បើធៀប​នឹង​ក្រុម​ខ្លាំង​ៗ​ដទៃ​ទៀត។

Salah ស៊ុត​បាន ១៩ គ្រាប់​រដូវកាល​កំពុង​ប្រជែង​តំណែង ស្បែកជើងមាស Aubameyang និងVardy
បើ​ទោះ​ជា ពួក​គេ​អាច​លើក​ពាន​ស្វ័យ​ប្រវត្តិ​ និង​កំពុង​មាន​ ៩២ ពិន្ទុ​ក្នុង​ដៃតែ​ការ​ប្រកួត​នៅ​សល់ ៤ ​ប្រកួត​ទៀត​ទើប​បិទ​បញ្ចប់​រដូវកាល ដូច​នេះ ហង្សក្រហម​ ក៏កំពុង​សំឡឹង​ឃើញ​ការ​ឈាន​ទៅ​បំបែក​កំណត់ត្រាមួយ​ទៀតពីក្រុម​ដែល​ធ្វើ​បាន​មុន​គេ​បំផុត​គឺ Manchester City លើក​ពាន​ជាមួយ​នឹង​ពិន្ទុ​ ១០០ ពេញ​នា​រដូវកាល ២០១៧-១៨ ៕

ទស្សនាវីដេអូហាយឡាយ​ ៖

៣ គ្រាប់​ស៊ុត​ចូល​ដោយ Henderson និង Salah

ប្រភព៖ Premier League ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;