ផ្លូវការ៖ ​UEFA អនុញ្ញាត​ឲ្យ ៨ ​ក្រុម​ប្រកួត​​គ្នា​រក​ឈ្នះ​-ចាញ់​ក្នុង​ដី​ ​មុន​នឹង​ហោះ​ទៅ​ព័រទុយហ្គាល់​ ​

  • 2020-07-10 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​​ពាន​រង្វាន់​ជើងឯក​ទ្វីបអឺរ៉ុប UEFA Champions League រដូវកាល ២០១៩-២០២០ ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​ ត្រូវ​បាន​ស្ថាប័ន​ប្រកាស​ឲ្យ​ដឹង​​នូវ​ដំណឹង​នៃ​ការ​វិល​ត្រឡប់​វិញ។

ក្នុង​នោះ​ វគ្គ១៦ក្រុម ការប្រកួតដែលនៅសល់ត្រូវលេងនៅទឹកដីក្រុមដែលធ្វើម្ចាស់ផ្ទះ(ជើង​ទី ២)។ ជាក់​ស្ដែង​ដូច​ជា Barcelona ​ត្រូវ​ស្វាគមន៍ Napoli រីឯ Juventus ត្រូវ​បើក​ទ្វារ​ទទួល Lyon ខណៈដែល​ Real Madrid ទៅ​សួរ​សុខទុក្ខ Manchester City ​និង​មួយ​គូ​ទៀត​គឺ Bayern Muchen ត្រូវ​ស្វាគមន៍ Chelsea ប៉ុន្តែ​ការ​ប្រកួត​គឺ​បិទទ្វារ​មិន​ឲ្យ​មាន​អ្នក​គាំទ្រ​ចូល​ក្នុង​កីឡដ្ឋាន​ ចាប់​ពី ថ្ងៃ​ទី​៧ និង ៨ខែ​សីហា​ (ជាង១ខែទៀត)។

កម្មវិធី​ចាប់​ឆ្នោត​​វគ្គ ​១៦​ ក្រុម​
**-វគ្គ៨ក្រុម៖** ធ្វើឡើងនៅទីក្រុង Lisbon ចាប់ពីថ្ងៃទី ១២ ខែសីហា លេងតែ១ជើងប៉ុណ្ណោះ

-វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ លេង ១ ជើងរកក្រុមឡើងទៅវគ្គបន្ត

-វគ្គផ្តាច់ព្រ័ត្រ៖ ធ្វើឡើងនៅថ្ងៃទី ២៣ ខែ​សីហា ២០២០ ដើម្បី​ស្វែងរក​ ជើងឯកគ្រងពាន​៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;