ដឹងការពិតរឿងនៅពីក្រោយនៃឡានក្រុងដែលបើកធ្លាក់ទឹកនៅចិនហើយ (មានវីដេអូ)
- 2020-07-13 01:32:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងការពិតរឿងនៅពីក្រោយនៃឡានក្រុងដែលបើកធ្លាក់ទឹកនៅចិនហើយ (មានវីដេអូ)
ចន្លោះមិនឃើញ
ឡានក្រុងដែលត្រូវបានបើកធ្លាក់ទឹក ស្លាប់មនុស្ស ២១នាក់ និងរបួស ១៥នាក់ នៅក្នុងក្រុង Anshun ខេត្ត Guizhou ប្រទេសចិន កាលពីសប្តាហ៍មុន មិនមែនកើតឡើងដោយសារបញ្ហាបច្ចេកទេស ឬការធ្វេសប្រហែលអ្វីឡើយ ពោលគឺជាចេតនារបស់អ្នកបើកតែម្តង។
ប៉ូលិសក្រុង Anshun បានស៊ើបអង្កេតឃើញថា តៃកុងឡានក្រុងនោះ ដែលគេបានដឹងត្រឹមត្រកូលថា Zhang អាយុ ៥២ឆ្នាំ គឺមានចេតនាបើកឡានចូលទឹក ដោយគាត់មានកំហឹងព្រោះផ្ទះរបស់គាត់ត្រូវបានវាយកម្ទេចចោល សម្រាប់ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍក្រុង។
ប៉ូលិសបន្តថា គាត់បានទូរសព្ទទៅកាន់ភ្នាក់ងាររដ្ឋាភិបាល ដោយប្តឹងថា ផ្ទះរបស់គាត់មិនគួរត្រូវបំផ្លាញចោល ទាំងដែលគាត់មិនទាន់ទទួលបានផ្ទះថ្មីឡើយ។ ក្រោយមក Zhang បានផឹកស្រាទាំងព្រឹកនៅថ្ងៃទី ៧ ខែកក្កដា (ថ្ងៃកើតហេតុ) ហើយចេញទៅធ្វើការនៅក្រុមហ៊ុនឡានក្រុង។ ដល់ម៉ោង ១២:០៩នាទីថ្ងៃត្រង់ ក្នុងអំឡុងឈប់ដើម្បីដាក់ភ្ញៀវឡើងចុះឡាន គាត់បានឆ្លៀតផឹកស្រាទៀត ហើយប្រមាណ ៣នាទីក្រោយមក ក៏គាត់ស្រាប់តែបើកឡាន បួងចង្កូតទៅឆ្វេងចូលក្នុងទឹកបឹងតែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖