សម្តេច ហ៊ុន សែន៖ គេអាចបន្ថយទិញសម្លៀកបំពាក់ ឡាន ម៉ូតូ តែមិន​អាចបន្ថយ​ទិញ​របស់​នេះបានឡើយ

  • 2020-07-14 02:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា ក្នុងអំឡុងវិបត្តិកូវីដ១៩នេះ គេ​អាចកាត់បន្ថយការផលិត ឬទិញ យន្តហោះ រថយន្ត ម៉ូតូ សម្លៀកបំពាក់ និង​គ្រឿងឧបករណ៍​ផ្សេងៗទៀត តែគេ​មិនអាចបន្ថយ​ទិញ​ប្រដាប់ប្រដា​ច្រកក្រពះបានឡើយ ពោលគឺ​សំដៅទៅលើ​អង្ករ​ជាដើម។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ពិធីសំណេះសំណាល​ជាមួយ​កសិករ និង​វារីវប្បករ​នៅមជ្ឈមណ្ឌលស្រាវជ្រាវ និង​អភិវឌ្ឍន៍​វារីវប្បកម្ម​ទឹកសាប នៅស្រុកពាមរក៏ ខេត្ត​ព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២០។

សម្តេច​តេជោ បន្តថា កម្ពុជា​នៅមាន​សក្តានុពលយ៉ាងធំ ក្នុងនោះដីប្រមាណជាង ៤លានហិកតា (ទាំងស្រូវ និងចម្ការ) គឺ​នៅធ្វើការ​ដាំដុះបាន ដោយសម្តេចរំពឹងថា ការនាំចេញ​ផលិតផលស្បៀង នៅតែមានកំណើន ព្រោះពិភពលោកនៅត្រូវការ បើទោះបីជាការនាំចេញកៅស៊ូ មានផលប៉ះពាល់ក៏ដោយ៕

អត្ថបទថ្មី
;