Toyota Camry ឆ្នាំ២០២១ ថែមម៉ូដែល XSE Hybrid ហើយកាន់តែសុវត្ថិភាព

  • 2020-07-16 03:27:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Toyota បានបន្ថែមម៉ូដែលថ្មីគឺ XSE Hybrid សម្រាប់ត្រកូល Camry ស៊េរីឆ្នាំ២០២១។ ឥឡូវនេះ គ្រប់ម៉ូដែល Camry ឆ្នាំ២០២១ ទាំងអស់ នឹងមានបំពាក់ប្រព័ន្ធជំនួយការបើកបរជំនាន់ចុងក្រោយបង្អស់ គឺ Toyota Safety Sense 2.5+ មកស្តង់ដារតែម្តង។

Toyota XSE Hybrid
សរុបមក Toyota Camry ថ្មីមានរហូតដល់ទៅ ៥ ម៉ូដែល គឺ LE, XLE, SE, XSE និង TRD ដោយក្នុងនោះមានជម្រើសម៉ាស៊ីនចំនួន ៣ គឺ ម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ២០៣សេះ , ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 កម្លាំង ៣០១សេះ និង ម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៨សេះ។
Toyota Camry XLE

បើនិយាយពីផ្នែកសុវត្ថិភាពវិញ Toyota Safety Sense 2.5+ ផ្តល់នូវមុខងារជាច្រើន ដូចជា Pre-Collision System with Pedestrian Detection, Emergency Steering Assist, Full-speed Dynamic Radar Cruise Control, Lane Departure Alert, Lane Tracing Assist, Automatic High Beams, Road Sign Assist, Rear Cross-traffic Alert និង Blind Spot Monitor ផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី
;