​Messi ​និយាយ​យ៉ាង​ម៉េច​ ​ពេល​ Real Madrid ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អេស្ប៉ាញ?

  • 2020-07-17 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Real Madrid ​បាន​យក​ឈ្នះ​ ២-១ ​លើ​ក្រុម Villareal ​យក​បាន ៣ ពិន្ទុ​បន្ថែម​គ្រប់​គ្រាន់​អាច​ឲ្យ ​ក្រុម​អធិរាជ​សេះ​ស​ អាច​ក្លាយ​ជា​ជើង​ឯក​លីគ​កំពូលអេស្ប៉ាញ​ លើក​ទី៣៤ ​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប។

ជាមួយ​គ្នា​នេះ​ដែរ​ Lionel Messi ​​អាច​ស៊ុត​​គ្រាប់​បាល់​ហ្វ្រី​ឃីគ​យ៉ាង​ស្អាត​ (ជា​គ្រាប់​ទី ៧០១ ក្នុង​អាជីព) ប៉ុន្តែ​ចប់​ប្រកួត Barcelona ​ចាញ់​ ១-២ ​ទល់​នឹង​ក្រុម​ ​Osasuna ធ្វើ​ឲ្យ​ Barcelona មិន​អាច​ការពារ​ដំណែង​ជើងឯក La Liga ៣ រដូវកាល​ជាប់ៗ​បាន។

រូបថតក្លឹប Barcelona
​ក្រោយ​ចប់​ប្រកួត ​ប្រធាន​ក្រុម​រូប​នេះ​លើក​ឡើង​ថា៖ **"ពួក​យើង [FC Barcelona] ​មិន​ចង់​បញ្ចប់​រដូវកាល​ដោយ​បែប​នេះ​ឡើយ តែ​អ្វីៗ​វា​ហួស​ទៅ​ហើយ​។ ​ក្រុម​យើង​ធ្លាក់​ជើង​ខ្លាំង​ណាស់​ ក្លាយ​​ជា​ក្រុម​ខ្សោយ​មួយ យើង​បាត់​ពិន្ទុ​ជា​ច្រើន ជាក់​ស្ដែង​ដូច​ថ្ងៃ​នេះ​ស្រាប់។​ ​គ្រប់​ប្រកួត​តាំង​ពី​ដើម​ខែ​មករា ​មក​ដល់​ឥឡូវ​ ​ យើង​ធ្វើ​​មិន​បាន​ល្អ​សោះ។ ក្រុម​យើង ​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ គ្រប់​យ៉ាង​ប្រាកដ​ណាស់​ ​ដើម្បី​ក្រុម​ប្រសើរ​ឡើង​មក​វិញ។​**

កាល​ពី​ប៉ះ​ក្រុម Roma ឬ​ Liverpool អ្នក​គាំទ្រ​ពួកគេ​​នៅ​ឈឺចាប់​មិន​ទាន់​បាត់​នៅ​ឡើយ ព្រោះ​យើង​ធ្វើ​មិន​បាន​ល្អ​ឲ្យ​ពួក​គេ​។ ប្រសិន​បើ​ចង់​ប្រជែង​ក្នុង Champions League ​ដល់​ទី​បំផុត ​​ក្រុម​យើង ​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​ គ្រប់​យ៉ាង​ប្រាកដ​ណាស់។

ខ្ញុំ​ហ៊ាន​និយាយ​ថា ​បើ​ពួក​យើង​នៅ​តែ​បន្ត​បែប​នេះ ​យើង​នឹង​ចាញ់ Napoli ​មិន​ខាន​ឡើយ។ ​ពួក​យើង​ត្រូវ​តែ​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ ​ហើយ​ចាប់ផ្តើម​មុន​គេ​គឺ​ពី កីឡាករ​តែ​ម្ដង​ និង​​​ក្លឹប​ទាំង​មូល​ផង​ដែរ។"

ទស្សនា​វីដេអូហាយឡាយ៖

Real Madrid ក្លាយ​ជា​ជើង​ឯក​លីគ​កំពួល​អេស្ប៉ាញលើក​ទី៣៤ ​ក្នុង​ប្រវត្តិសាស្រ្ត​ក្លឹប

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;