ផ្លូវ ៣៤ខ្សែនៅខេត្តព្រះសីហនុ ចាក់បេតុងស្ទើរជិត១០០% ទៅហើយ

  • 2020-07-17 05:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិគ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជាឱ្យដឹងថា គម្រោង​ស្ថាបនាផ្លូវ ៣៤ខ្សែ​នៅខេត្តព្រះសីហនុ គិតត្រឹម​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២០ បាន​សម្រេច​ដូចខាងក្រោម៖

-ចាក់បេតុងបាន ៩៩,៩២%

-ដាក់លូបាន ១០០%

-រៀបកម្រាលថ្មក្រានីតបាន ៤,៤៨%

-ដាំបង្គោល​ភ្លើង​បំភ្លឺ​ផ្លូវសាធារណៈបាន ២៣,៨៩%

-និង​បំពាក់​អំពូលភ្លើង​ដែល​ប្រើ​បច្ចេកវិទ្យា​វៃឆ្លាត​បាន ១០,៤៥% នៃ​បង្គោល​ភ្លើង​ដែលបាន​ដាំរួច។

រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
ប្រភពដដែលបន្តថា គម្រោង​នេះ ក៏កំពុងត្រូវបានរៀបចំ​កែលម្អ​ឆ្នេរ​សមុទ្រឡើងវិញ និង​សាងសង់​អាង​ប្រព្រឹត្ត​កម្មទឹកកខ្វក់ចំនួន ២ទីតាំង​ដែលទី១ នៅក្បែរ​សណ្ឋាគារ Sunshine Bay មាន​សមត្ថភាព​ច្រោះ ៥២០០ម៉ែត្រគូប​ក្នុងមួយថ្ងៃ សម្រេច​បាន ២០% និង​ទី២ នៅក្បែរសណ្ឋាគារ​សុខា មាន​សមត្ថភាព​ច្រោះ ៧២០០ម៉ែត្រ​គូប​ក្នុងមួយថ្ងៃ សម្រេចបាន ១០%។ ជាមួយគ្នានេះ គម្រោង​នឹង​ធ្វើការ​អ៊ុតកៅស៊ូ រៀបចំ​គំនូស​សញ្ញានិងភ្លើងចរាចរណ៍ និង​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅតាមផ្លូវ ព្រមទាំង​សាងសង់​ចំណតរថយន្ត និង​បន្ទប់​ទឹក​សាធារណៈ នៅតាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ផងដែរ៕
រូបថត៖ រដ្ឋបាលខេត្តព្រះសីហនុ
អត្ថបទថ្មី
;