សម្តេច ហ៊ុន សែន ថា​ស្លុតចិត្ត​ពេល​ទទួលបាន​ដំណឹងថា​មាន​ករណីឆ្លង​កូវីដ​ថ្មីដល់ ២៦​នាក់​ទៀត

  • 2020-07-21 02:57:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងថា សម្តេចមានការតក់ស្លុតចិត្តពេលទទួល​ដំណឹង​យប់មិញថា កម្ពុជាមានករណីឆ្លងកូវីដ១៩ថ្មី ដល់២៦នាក់ ដែលសុទ្ធតែជាករណីនាំចូល។ ការថ្លែងនេះ ធ្វើឡើង​ក្នុងពិធីសំណេះសំណាល​ជាមួយប្រជាកសិករនៅខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២០។

រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច​មានប្រសាសន៍យ៉ាងដូច្នេះថា៖ «**អកុសលអីថ្ងៃនេះ ថ្ងៃមុនខ្ញុំទៅខេត្តព្រៃវែង ឆ្លងតែ ១៥នាក់ទេ។ យប់មិញនេះ ខ្ញុំទទួលដោយការស្លុតចិត្ត ឆ្លង ២៦នាក់ ជាចំនួនច្រើន ដែលធ្វើឱ្យកម្ពុជាយើង មានអ្នកឆ្លងទៅដល់ ១៩៧នាក់ហើយ មកដល់ពេលនេះ គឺសុទ្ធតែនាំចូលទាំងអស់​មកពីក្រៅប្រទេស**»៕

ចុចអានបន្ថែម៖ កម្ពុជា រកឃើញ​អ្នកឆ្លងកូវីដដល់ចំនួន ២៦នាក់

អត្ថបទថ្មី
;