រាជរដ្ឋាភិបាល អនុញ្ញាតឱ្យបើកដំណើរការ​សាលា​ចំនួន២០​ ក្នុង​រាជធានី-ខេត្តទាំងនេះ​ឡើងវិញ

  • 2020-07-22 01:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រមជាគោលការណ៍​ឱ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការ​ឡើងវិញនៅដំណាក់ទី១ គ្រឹះស្ថានសិក្សា​ឯកជន​មាន​ស្តង់ដារ​ខ្ពស់​ចំនួន២០ ដែលមានទីតាំង​ស្ថិតនៅ​រាជធានីភ្នំពេញ ក្រុងសៀមរាប និង​ក្រុងបាត់ដំបង ដោយ​អនុវត្ត​តាមគោលការណ៍​របស់​ក្រសួងអប់រំ និង​វិធានការ​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ WHO។ នេះបើតាម​លិខិតជូនដំណឹង​របស់ទីស្តីការគណៈរដ្ឋមន្រ្តី ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០២០៕

អត្ថបទថ្មី
;