រដ្ឋមន្ត្រីក្រសួងអប់រំ៖ វិធានការ៣ សម្រាប់វិស័យអប់រំ ក្នុងបរិបទនៃវិបត្តិកូវីដ ១៩

  • 2020-07-22 01:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា វិធានការណ៍ ៣សម្រាប់វិស័យអប់រំ ក្នុងបរិបទនៃវិបត្តិកូវីដ១៩ គឺ បង្ការ បន្តការអប់រំ និងបើកសាលារៀនឡើងវិញ (បីដំណាក់កាល)។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីសន្និសីទតាមអនឡាញ កាលពីថ្ងៃទី ២១ កក្កដា ២០២០ នៅទីស្ដីការក្រសួងអប់រំ។

សន្និសីទនេះដែលរៀបចំឡើងដោយ ARNEC ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ជាមួយបណ្ដាប្រទេសជាច្រើនជុំវិញសកលលោក ស្ដីពីការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ពិសេសការពង្រឹងគុណភាពអប់រំ និងសុខុមាលភាពកុមារតូច។

សូមជម្រាបថា បើទោះបីជាប្រទេស និងពិភពលោកទាំងមូលកំពុងមានវិបត្តិ ក្រសួងអប់រំមិនបណ្ដោយឱ្យសិស្សានុសិស្ស ពិសេសកុមារតូចៗ មិនបានផ្អាកការសិក្សាឡើយ ដោយប្រែក្លាយបញ្ហានេះទៅឱកាសក្នុងការជំរុញកម្មវិធីសិក្សាតាមបែបឌីជីថល ដែលជាចក្ខុវិស័យរបស់ក្រសួងអប់រំ ឆ្លើយតបចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថល៕

ប្រភព៖ MoEYS Cambodia

អត្ថបទថ្មី
;