ភ្លៀងពីយប់ទល់ភ្លឺ២ថ្ងៃជាប់គ្នានេះ គឺ​ដោយសារតែ​ឥទ្ធិពល​ព្យុះមួយ​មកពី​សមុទ្រខាងត្បូង

  • 2020-08-03 00:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឱ្យដឹងកាលពីថ្ងៃសៅរ៍ថា សម្ពាធទាបសកម្មមួយ​បានកើតឡើង​នៅលើ​សមុទ្រចិនខាងត្បូង ហើយ​បាន​វិវត្តទៅជាវិសម្ពាធទាប។ វិសម្ពាធទាបនេះ បង្កើន​ឥទ្ធិពល​របស់ខ្លួនជាបន្ត​បន្ទាប់​ទៅជាព្យុះទី៣ ឈ្មោះ​ ស៊ីនឡាគូ (SINLAKU) ដោយ​ធ្វើដំណើរឆ្លងកាត់​កោះហៃណាំ និង​ភាគខាងជើងប្រទេសវៀតណាម នៅថ្ងៃទី២សីហា។ ឥទ្ធិពលព្យុះនេះ ​ធ្វើឱ្យ​ខ្យល់មូសុង​និរតី​បង្កើន​ល្បឿន​បក់បោកខ្លាំងមកលើកម្ពុជា។ ស្ថានភាពធ្វើឱ្យ​កម្ពុជា មានភ្លៀងធ្លាក់ ក្នុងនោះតំបន់​មាត់សមុទ្រ ប្រឈមខ្ពស់​នឹង​ជំនន់ទឹកភ្លៀង។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;