ទ្រព្យ​សម្បត្តិ​ជាង​ពាន់​លាន​ដុល្លារ Yang Mi នៅ​តែ​ប្ដេជ្ញា​មិន​ឲ្យ​មិត្តភ័ក្ដិ​ខ្ចីលុយ​ជា​ដាច់​ខាត

  • 2020-08-03 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi គិត​ថា បញ្ហា​លុយ​កាក់​អាច​សម្លាប់​មិត្តភាព​មួយ​ទាំង​ស្រុង។ ដោយ​សារ​តែ​ឧស្សាហ៍ ព្យាយាម​ធ្វើ​ការ​ ក៏ដូច​ជា​ពូកែ​ធ្វើ​ជំនួញ​នោះ តារា​សម្ដែង​ស្រី​លំដាប់ A ចិន Yang Mi នៅពេល​នេះ​មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ ដោយ​សូម្បី​តែ​ទ្រព្យ​ទិញ​រួម​នឹង​អតីត​ស្វាមី ក៏​នាង​មិន​យក​ដែរ គឺ​ឲ្យ​ទៅ Harwick Lau ទាំង​អស់។ ទោះ​ជា​យ៉ាងណាក៏ដោយ ក៏​នាង​មិន​មែន​ជា​អ្នក​ចាយ​លុយ​ធំ​ដែរ ជាពិសេស​ ស្រី​ស្អាត​៣៤​ឆ្នាំ​គ្មាន​បំណង​ឲ្យ​លុយ​ទៅ​មិត្តភ័ក្ដិ​ខ្ចី​ឡើយ។

នាង​បាន​បង្ហាញ​ពី​គោលជំហរ​នេះ​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី My Dear, Please Relax។ តាមនោះ​ដែរ នៅ​ពេល​ត្រូវ​ពិធីករ​សួរ​ថា នឹង​ជួយ​មិត្តភ័ក្ដិ​ឬ​អត់ ពេល​គេ​ជួប​បញ្ហា​លុយ​កាក់ Yang Mi បាន​ឆ្លើយ​យ៉ាង​ត្រង់​ថា អត់។ ជាមួយ​នឹង​ទ្រព្យ​ជាង ១០០០​លាន​ដុល្លារ តែ​នាង​មាន​ការ​គិត​ផ្សេង​ពី​រឿង​លុយ​កាក់។ “ខ្ញុំ​ជា​ធម្មតា​ មិន​​ឲ្យ​អ្នកដទៃ​ខ្ចី​លុយ​ឡើយ។ ឧទាហរណ៍ បើ​មាន​មិត្ត​ម្នាក់​ខ្ចី​ខ្ញុំ​ ២​ម៉ឺន​ដុល្លារ នឹង​គិត​ថា ខ្ញុំ​មាន​លុយ​ច្រើន មិន​ចាំ​បាច់​សង​ទេ។ ហើយ​ដោយ​សារ​តែ​ខ្ញុំ​ក៏​មិន​ចង់​បើក​មាត់​ទារ​ដែរនោះ ដូច​នេះ​មិន​ឲ្យ​ខ្ចី​គឺ​ល្អ​បំផុត។ សំណាង​ដែរ មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​អ្នក​ណា​ហាមាត់​ខ្ចី​លុយ​ខ្ញុំ"។

តួ​រឿង​ ស្នេហា​ទេវតា​៣​ជាតិ គិត​ថា ការ​មិន​ឲ្យ​មិត្តភ័ក្ដិ​ខ្ចី​លុយ គឺ​ជា​ការ​រក្សា​ចំណង​មិត្តភាព​បាន​ល្អ​បំផុត។ ទន្ទឹម​នឹង​គ្នា​ផង​ដែរ ទោះ​បី​ជា​រឿង​ចាស់​មិន​ទាន់​ថត​ចប់​ក៏ដោយ Yang Mi បាន​ទទួល​ថត​រឿង​ភាគ​ថ្មី​ហើយ​ដែល​និយាយ​ពី​ជីវិត​របស់​មេធាវី ដោយ​នៅ​ក្នុង​រឿង​ថ្មី​នេះ នាង​នឹង​សម្ដែង​រួម​នឹង​ប្រុស​ស្អាត​ស្រករ​ក្រោយ Xu Kai។ រឿង​នេះ​គ្រោង​ក្រុងពាលី​នៅ​ចុង​ឆ្នាំ ឬ​ដើម​ឆ្នាំ​ក្រោយ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;