​រឿងរ៉ាវរបស់ ​emoji​ ​ផលិត​ដំបូង​ ​សម្រាប់​ប្រើ​តែ​នៅ​ប្រទេសនេះសោះ!

  • 2020-08-10 05:55:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


emoji​ ​ស្អាត​ៗ​ប្លែក​ ​ដែល​គ្រប់​គ្នា​កំពុង​​ប្រើ​សឹង​ជា​រៀងរាល់​ថ្ងៃ​តាម​ទូរសព្ទ​ ​និង​ក្នុង​បណ្ដាញ​សង្គម​នានា​នេះ​ ​គឺ​ចេញ​ជំនាន់​ដំបូង​ក្នុង​ឆ្នាំ​ ​១ ៩៩៩​ ​ជា​ស្នាដៃ​របស់​លោក​ ​Shigetaka Kurita​ ​ដោយ​ចំណាយ​ពេល​ផលិត​ប្រមាណ​ ​២​ ​ឆ្នាំ​ហើយ​ដាក់​ឲ្យ​ប្រើ​តាម​ប្រព័ន្ធ​បញ្ជូន​សារ​ទូរសព្ទ​ក្នុង​ប្រទេស​ជប៉ុន។

លោក​ ​Shigetaka Kurita
ចេញ​ដំបូង​ជា​ប្រភេទ​ស​ខ្មៅ​ ​មាន​ ​២០០​ ​emoji​ ​ដែល​បង្ហាញ​ជា​ទម្រង់​អាកាសធាតុ​ ​ម្ហូប​អាហារ​ ​ភេសជ្ជៈ​ ​ស្នាម​ញញឹម​ ​ខឹង​ ​និង​អារម្មណ៍​ជា​ច្រើន​ផ្សេង​ទៀត។ ឈ្មោះ​ ​emoji​ ​ដែល​ចេញ​ពី​ពាក្យ​ដើម​ក្នុង​ភាសា​ជប៉ុន​ **​絵文字**​ ​ដែល​ **​絵 = e**​ ​(រូបភាព)​ ​និង​ **​文字​ ​= moji**​ ​(អក្សរ​ ​ឬ​លេង​មួយ​តួ​ ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ)។
emoji ជំនាន់ដំបូង

ចាប់​ផ្ដើម​ល្បី​ពេញ​ពិភពលោក​ក្រោយ​មាន​កម្មវិធី​ផ្ញើ​សារ​របស់​ ​iPhone​ ​ម៉ូដែល​ទី​មួយ​ចេញ​ឆ្នាំ​ ​២០០៧​ ​និង​ក្រោយ​មក​បំពាក់​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ ​macOS Lion​ ​លុះ​ក្រោយ​ៗ​មក​ទៀត​ ​emoji​ ​ក៏​ផ្តើម​មាន​ប្រើ​ក្នុង​ ​Android​ ​និង​គ្រប់​ស្មាតហ្វូន​ ​រួម​កុំព្យូទ័រ​ទាំង​អស់​នា​ពេល​បច្ចុប្បន្ន។

សព្វ​ថ្ងៃ​នេះ​ស្ថាបនិក​ដើម​នៃ​ ​emoji​ ​លោក​ ​Shigetaka Kurita​ ​បាន​បង្កើត​ ​emoji​ ​ថ្មី​ច្រើន​ជាង​មួយ​ពាន់​ប្រភេទ​សម្រាប់​បំពេញ​ចិត្ត​អ្នក​ប្រើប្រាស់​ក្នុង​ប្រទេស​ជប៉ុន​ ​ហើយ​គាត់​មិន​ដែល​ចង់​ប្រកាស​ប្រាប់​អ្នក​ណា​ទេ​ ​ថា​គាត់​ជា​អ្នក​បង្កើត​ ​emoji​ ​ទាំង​អស់​នេះ​ ​ហើយ​គ្រាន់​ចង់​ឲ្យ​គ្រប់​គ្នា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្ញើ​សារ​ប៉ុណ្ណោះ៕

emoji ផលិតដោយក្រុមហ៊ុននានាបច្ចុប្បន្ន

ប្រភព៖ theguardian ប្រែសម្រួល៖ រដ្ឋ

;