អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់​រឿង​ស្រ្តីកងទ័ព​មួកខៀវ​នៅ​ក្រុង​តាខ្មៅ ដែលមានផ្ទុកកូវីដ

  • 2020-08-10 06:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា ស្ត្រីជនជាតិខ្មែរ ដែលជាកងទ័ពមួកខៀវ ដែលមានវីជ្ជមានវីរុសកូវីដ-១៩ រស់នៅក្នុងសង្កាត់​សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នត្រូវក្រសួងសុខាភិបាលយកស្ត្រីរូបនេះ ទៅដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព ខ្មែរ-សូវៀតហើយ។ នេះបើតាមការចុះផ្សាយរបស់ ទ.ទ.ក។

លោកស្រីបានបញ្ជាក់ទៀតថា តាមការសាកសួរផ្ទាល់ស្ត្រីដែលមានវីរុសកូវីដ-១៩របស់មន្ត្រីជំនាញសុខាភិបាលបានឲ្យដឹងថា នៅមុនពេលដែលស្ត្រីរូបនេះ មិនទាន់ទៅធ្វើតេស្តរកវីរុសកូវីដ-១៩ ស្ត្រីរូបនេះ គាត់មិនបានដើរទៅទីណាទេ គឺគាត់សម្រាកនៅក្នុងផ្ទះ ដែលមានសមាជិកគ្រួសារចំនួន៤នាក់ផ្សេងទៀត ហើយក្នុងការស្នាក់នៅក្នុងផ្ទះ ស្ត្រីរូបនេះ មិនបានប៉ះពាល់ផ្ទាល់ ឬ ប្រាស្រ័យទាក់ទងជាមួយសមាជិកគ្រួសារទាំង៤នាក់នេះឡើយ។

យ៉ាងណាមិញ បើតាមរបាយការណ៍​របស់​ចៅសង្កាត់​សិត្បូ ផ្ញើទៅកាន់អភិបាលក្រុងតាខ្មៅ នៅថ្ងៃទី១០សីហានេះ បាន​ឱ្យដឹងថា ស្រ្តីផ្ទុកកូវីដ១៩ខាងលើ បាន​មកដល់ផ្ទះ​នៅ​សង្កាត់​សិត្បូ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០២០ ហើយ​ពេលមកដល់ផ្ទះ ស្រ្តីរូបនេះ​បាន​ធ្វើបាយសម្លជូនចាស់ៗ និង​ចែក​ប្រាក់​ដល់ក្មេងៗ ព្រមទាំងបានធ្វើចង្ហាន់​ទៅប្រគេន​ព្រះសង្ឃ​នៅវត្តជម្ពព្រឹក​ថែមទៀត។ បន្ទាប់មក ស្រ្តីរូបនេះ​មានអាការៈក្តៅខ្លួន ក៏បាន​ឱ្យពេទ្យ​ជិតផ្ទះចាកថ្នាំ និង​ផ្សំថ្នាំឱ្យ ដោយជំងឺ​មិនធូរស្រាល​សាម៉ីខ្លួន ក៏បាន​ទៅធ្វើតេស្ត​រកមេរោគ​កូវីដ១៩ នៅមន្ទីរពេទ្យ​ជ័យជំនះ តែលទ្ធផល​អវិជ្ជមាន​ទៀត ពេទ្យ​ក៏ឱ្យ​សាម៉ីខ្លួនត្រឡប់​មកផ្ទះវិញ។ លុះពីថ្ងៃក្រោយមកដោយមាន​អាការៈ​ក្តៅខ្លួនខ្លាំង និងមានហៀសំបោ ទើប​ទៅធ្វើតេស្ត​នៅមន្ទីរពេទ្យ​ជ័យជំនះ​ម្តងទៀត ហើយ​លទ្ធផល​គឺវិជ្ជមាន។

របាយការណ៍​បន្ថែម​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាំង​ដោយ​អ្នកជំងឺ​បានប៉ះពាល់​ជាមួយ​អ្នកជិតខាង​ជាច្រើន៕

;