វីដេអូ៖ មកមើលសមត្ថភាពយន្តហោះ J-11 និង J-10 ដែលចិនទើបបញ្ជូនឱ្យទៅហោះឆ្វែល​នៅតៃវ៉ាន់

  • 2020-08-10 08:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងការពារជាតិតៃវ៉ាន់ បានអះអាងថា យន្តហោះចម្បាំង​ចិន Shenyang J-11 និង Chengdu J-10 បាន​រំលោភចូលដែនអាកាសរបស់ខ្លួន នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២០។ សកម្មភាពនេះ ធ្វើឡើង​ខណៈ​ដែល​គណៈប្រតិភូជាន់ខ្ពស់​អាមេរិក​ដឹកនាំដោយលោក Alex Azar រដ្ឋមន្រ្តី​សុខាភិបាលអាមេរិក បាននឹង​កំពុងធ្វើទស្សនកិច្ចនៅតៃវ៉ាន់។

ក្រសួងបន្តថា យន្តហោះចម្បាំងចិន មិនខ្វល់ពីការព្រមាន ហើយតៃវ៉ាន់​បាន​បញ្ចេញ​យន្តហោះទៅស្ទាក់ និង​បណ្តេញ​យន្តហោះចិនចេញពី​ដែនអាកាសរបស់ខ្លួន។

ចង់ដឹងថាសមត្ថភាព​យន្តហោះ J-11 និង J-10 ខ្លាំងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

  • យន្តហោះ J-11
  • យន្តហោះ J-10

ប្រភព៖ Taiwan News

;