ជប៉ុន ឱ្យវៀតណាម​ខ្ចីលុយទិញនាវាល្បាត​ខ្លួន ៦គ្រឿង គិត​ក្នុង​អត្រាការប្រាក់​ទាបបំផុត

  • 2020-08-11 03:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​វៀតណាម និង​អង្គការ JICA ជប៉ុន បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងផ្តល់កម្ចីប្រមាណ ៣៥០លានដុល្លារ ដើម្បី​ឱ្យវៀតណាម ទិញនាវាល្បាតពីជប៉ុន ចំនួន ៦គ្រឿង។ កិច្ចព្រមព្រៀងនេះ ធ្វើឡើង​កាលពីចុងខែកក្កដា ឆ្នាំ​២០២០កន្លងទៅ។

រូបតំណាង
កម្ចី ៣៥០លានដុល្លារនេះ គឺសម្រាប់អនុវត្តគម្រោង​ធ្វើឱ្យប្រសើរឡើង​នូវសមត្ថភាព​សន្តិសុខ និង​សុវត្ថិភាព​សមុទ្រ​នៃប្រទេសវៀតណាម។ អត្រាការប្រាក់គឺត្រឹមតែ ០,១%ប៉ុណ្ណោះ ដោយ​បង់រយៈពេល ៤០ឆ្នាំ ក្នុងនោះបង់សងលើកទី១ ក្នុងរយៈពេល ១០ឆ្នាំក្រោយ។

ការសាងសង់នាវាល្បាតសម្រាប់វៀតណាមនេះ គឺចាប់ផ្តើម​ធ្វើឡើង​នៅដើមឆ្នាំ២០២១ ក្នុងនោះនឹងប្រគល់​ឱ្យវៀតណាម​ចប់សព្វគ្រប់នៅខែតុលា ឆ្នាំ​២០២៥។ យ៉ាងណាមិញ ក្រុមហ៊ុន​ជប៉ុនដែលត្រូវសាងសង់​ គឺមិនទាន់ត្រូវបានជ្រើសរើសនៅឡើយទេ។

យ៉ាងណាមិញ គេមិនទាន់ដឹងថា​ នាវា​ល្បាត​ជាប្រភេទអ្វីនោះទេ ប៉ុន្តែបើតាម​សេចក្តីរាយការណ៍ក្រៅផ្លូវការ វាអាចជានាវាប្រភេទ Aso-class ប្រវែង ៧៩ម៉ែត្រ ល្បឿនជាង ៥៥គីឡូម៉ែត្រក្នុង១ម៉ោង ដើរដោយថាមពលប្រេងម៉ាស៊ូត និង​បំពាក់​កាណុងចំនួន៤ ក្នុងនោះ​កាណុងធំមានទំហំ ៤០០មីលីម៉ែត្រ ព្រមទាំងអាចដឹកនាវិកប្រមាណ ៣០នាក់​ផងដែរ៕

ប្រភព៖ Japantimes

អត្ថបទថ្មី
;