Zhao Li Ying ផ្ទុះការរិះគន់ខ្លាំង ដោយសារទម្លាប់មិនល្អពេលញ៉ាំបាយ
- 2020-08-11 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Zhao Li Ying ផ្ទុះការរិះគន់ខ្លាំង ដោយសារទម្លាប់មិនល្អពេលញ៉ាំបាយ
ចន្លោះមិនឃើញ
នៅក្នុងកម្មវិធី Chinese Restaurant កំពូលតារាសម្ដែងស្រីចិន Zhao Li Ying កំពុងក្លាយជាផ្ទាំងស៊ីបសម្រាប់ការរិះគន់ជាខ្លាំងក្លា ដោយសារទម្លាប់ខុសគេរបស់ខ្លួន។
កាលពីថ្ងៃទី ១០ ខែសីហាកន្លងទៅនេះ កម្មវិធីធ្វើម្ហូបរបស់ចិនឈ្មោះ Chinese Restaurant បានចាក់ផ្សាយភាគថ្មីបំផុតរបស់ខ្លួន។ ទោះបីជាទើបចាក់ផ្សាយបានត្រឹមតែ ២ភាគក៏ដោយ តែតារាសម្ដែងស្រីលំដាប់កំពូល Zhao Li Ying បានរងការរិះគន់ផ្ទួនៗ ដោយនៅក្នុងភាគថ្មីនេះ នាងបានធ្វើឲ្យមនុស្សជាច្រើនទប់កំហឹងមិនជាប់ដោយសារទម្លាប់មិនមានអនាម័យរបស់ខ្លួន។
ជាក់ស្ដែង ដល់ម៉ោងញ៉ាំបាយ តារាទាំងអស់បានជុំគ្នាញ៉ាំបាយ ដោយមានឆ្នាំសម្លររួមតែមួយ។ យ៉ាងណាក្ដី កាមេរ៉ាបានចាប់បានសកម្មភាពតួរឿង ព្រះនាងយេយេជំនាន់ថ្មី ដោយប្រើស្លាបព្រារបស់ខ្លួន ទៅកូរក្នុងឆ្នាំងសម្លរ ដើម្បីរកអ្វីដែលខ្លួនចូលចិត្តញ៉ាំ។
ទស្សនិកជនក្រោយពេលឃើញបែបនេះ ទ្រាំមិនបាន បានបញ្ចេញកំហឹងយ៉ាងខ្លាំងនៅក្រោមវីដេអូនេះ ដោយពួកគេលើកឡើងថា អ្នកម្ដាយកូន១ខាងលើ មិនមានសុជីវធម៌បន្តិចណាសោះ ដ្បិតរបស់ញ៉ាំរួមមិនគួរនាងធ្វើដូចសម្លរនៅផ្ទះខ្លួន។
ពេលឃើញដូចនេះ តារាសម្ដែងម្នាក់ទៀតដែលមានមុខក្នុងកម្មវិធី ហាក់សម្ដែងភាពបារម្ភខ្លាំង ដែលដឹងមុនថា Zhao Li Ying នឹងរងការរិះគន់ តែនាងមិនហ៊ាននិយាយអ្វីឡើយ ដ្បិតខ្លាចរៀមច្បង។ នៅលើបណ្ដាញសង្គម តារាស្រីរូបនេះកំពុងត្រូវគេគាស់អតីតកាលឡើងវិញ ដ្បិតនាងធំដឹងក្ដីក្នុងគ្រួសារអ្នកក្រ៕