ធ្លាប់​មានរឿងហួសចិត្តមួយ​ដែលអធិរាជរុស្ស៊ី ព្យួរ ក សត្វ​កណ្តុរ ជាសាធារណៈ!

  • 2020-08-13 03:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ប្រវត្តិសាស្រ្ត​រុស្ស៊ីមានរឿងចម្លែក និងហួស​ចិត្តមួយ​ដែលអធិរាជ Peter III បាន​កាត់ទោសប្រហារ​ជីវិត​ព្យួរ ក សត្វកណ្តុរមួយក្បាលដាក់បង្ហាញ​ជាសាធារណៈ រយៈពេល ៣ថ្ងៃ។

រឿងនេះ បានកើត​ឡើង​ក្នុងឆ្នាំ​១៧៦២ ក្រោយពេល​ដែលសត្វកណ្តុរនោះ​បាន​ខាំស៊ី​ក្បាល​កងទ័ពតុក្កតា​ ដែល​ស្តេច Peter III ស្រឡាញ់ជាទីបំផុត។

សត្វកណ្តុរនេះ ត្រូវបានចោទប្រកាន់ថា បាន​បំពាន​ច្បាប់កងទ័ព ដែល​ត្រូវកាត់ទោសប្រហារជីវិត​ដោយការព្យួរ ក។

គួរដឹងដែរ​ថា Peter III ប្រសូត្រក្នុងឆ្នាំ​១៧២៨ និងបានក្លាយ​ជាអធិរាជរុស្ស៊ី នៅខែមករា ឆ្នាំ១៧៦២។ ស្តេចអង្គនេះ សោយរាជ្យបានតែ ៦ខែប៉ុណ្ណោះ គឺដល់​ត្រឹមខែកក្កដា ឆ្នាំ​១៧៦២ ដោយសារត្រូវគេធ្វើឃាត៕

ប្រភព៖ lifehack

អត្ថបទថ្មី
;