ក្រុមហ៊ុនមួយគ្រោង​វិនិយោគ​លើផ្ទៃដី៤២ហិកតា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត

  • 2020-08-14 03:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ជាវ តាយ អភិបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ​២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD នៅស្រុកកំពង់ត្រាច។

ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់សំណើសុំវិនិយោគលើផ្ទៃដីទំហំ ៤២ ហិកតា ជាតំបន់ជាប់មាត់សមុទ្រ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីធ្វើការវិនិយោគ សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍ ដោយគ្រោងបោះទុនវិនិយោគប្រហែល ២៤,៨ លានដុល្លាអាមេរិច។

នៅក្នុងកិច្ចប្រជុំនោះ លោក​អភិបាលខេត្ត មានប្រសាសន៌ថា រដ្ឋបាលខេត្ត ទទួលយកសំណើសុំវិនិយោគរបស់ក្រុមហ៊ុន Gold Coast International Development Co.,LTD ដើម្បីរដ្ឋបាលខេត្តរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ រួចគោរពស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៌កម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យនិងសម្រេចលើគម្រោងស្នើសុំនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

អត្ថបទថ្មី
;