មិនមែន​សៀមរាប ឬ​មណ្ឌលគិរី​ទេ ដែល​មានភ្ញៀវ​ទៅ​លេង​ច្រើន​ជាងគេ កាលពី​ម្សិលមិញ!

  • 2020-08-18 02:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ដែល​ត្រូវជាថ្ងៃដំបូង​នៃការសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ មាន​ភ្ញៀវ​ទេសចរ ដើរកម្សាន្ត​នៅទូទាំងប្រទេស ប្រមាណ ២៣៣ ៣២៩នាក់។ ក្នុងនោះ​ខេត្តកំពត​ទទួលបាន​ភ្ញៀវច្រើន​ជាងគេ។ សូម​មើល​ខាងក្រោម៖

-ខេត្តកំពត ៣០ ៨០៤នាក់

-ខេត្តសៀមរាប ២៨ ១៤០នាក់

-ខេត្តកែប ១៨ ៥៥៧នាក់

-ខេត្តព្រះសីហនុ ១៨ ៦០៤នាក់

-ខេត្តបាត់ដំបង ១៤ ៦២៧នាក់

-រាជធានីភ្នំពេញ ១៤ ២៥៤នាក់

-ខេត្តព្រះវិហារ ១០ ៤៧០នាក់

-ខេត្តមណ្ឌលគិរី ៨ ៨២៨នាក់

-ខេត្តរតនគិរី ៨ ២០៨នាក់។

រាជធានី និងខេត្តមួយចំនួនមានការរៀបចំអភិវឌ្ឍជាផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជាសួនទឹកកម្សាន្ត (Garden City) នៅរាជធានីភ្នំពេញ រមណីយដ្ឋានព្រីនមាន័រ (Prince Manor) នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ផ្ទះផ្កា នៅខេត្តបាត់ដំបង បឹងលំកុដ នៅខេត្តរតនគិរី រមណីយដ្ឋានកែច្នៃសមុទ្រឈើ នៅខេត្តមណ្ឌលគិរី រមណីយដ្ឋានទេសចរណ៍ថ្មីៗនៅកោះរ៉ុង និងគោលដៅថ្មីផ្សេងទៀត។

ដោយឡែក ការកើនឡើងភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ក៏បានធ្វើឲ្យមគ្គុទ្ទេសក៍ទេសចរណ៍មានការងារវិញខ្លះ ទាំងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវទេសចរបរទេសផ្ទៃក្នុង និងមគ្គុទ្ទេសក៍សម្រាប់ភ្ញៀវក្នុងស្រុក៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;